គ្រូបង្វឹកអេស្ប៉ាញមិនចង់ឱ្យយក Lamine Yamal ទៅប្រៀបនឹង Messi ឬ Maradona ឡើយ តែចាត់ទុកគេជា «មនុស្សមានទេពកោសល្យលំដាប់កំពូល»ដូច Michelangelo
កីឡា Jun 21, 2026

គ្រូបង្វឹកអេស្ប៉ាញមិនចង់ឱ្យយក Lamine Yamal ទៅប្រៀបនឹង Messi ឬ Maradona ឡើយ តែចាត់ទុកគេជា «មនុស្សមានទេពកោសល្យលំដាប់កំពូល»ដូច Michelangelo

អត្ថបទសរសេរដោយ Danny • 35 views

គ្រូបង្វឹករបស់ក្រុមកងទ័ពគោជល់អេស្ប៉ាញ (Spain) លោក Luis de la Fuente បានចេញមុខមកព្រមានថា ការយកខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal ទៅប្រៀបធៀបនឹងវីរៈបុរសបាល់ទាត់ពិភពលោកដូចជា Lionel Messi និង Diego Maradona គឺជារឿង «ខុសឆ្គង» មួយដែលអាចជះឥទ្ធិពលមិនល្អដល់ការលូតលាស់របស់គេ។ ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទទួលស្គាល់ថា តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ពិតជាស្ថិតនៅក្នុងលំដាប់កីឡាករដ៏កម្រ និងជា «មនុស្សមានទេពកោសល្យខ្ពង់ខ្ពស់» (Geniuses) ដូចទៅនឹងកំពូលសិល្បករប្រវត្តិសាស្ត្រលោក Michelangelo និង Salvador Dalí ផងដែរ។

មុនជំនួបដ៏សំខាន់ទល់នឹងអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Atlanta, សម្ពាធបានធ្លាក់លើលោក De la Fuente យ៉ាងខ្លាំងក្នុងការដាក់ Yamal ឱ្យចូលលេងក្នុងជម្រើសដំបូង ក្រោយពេលរូបគេលេងបានត្រឹមតែ ២០ នាទីប៉ុណ្ណោះ ក្នុងជំនួបបើកឆាកដែលអេស្ប៉ាញស្មើក្រុមកាប់វែរ (Cape Verde)។ លោក De la Fuente បានថ្លែងបដិសេធចំពោះការប្រៀបធៀបរូបគេទៅនឹង Messi ឬ Maradona ថា៖ «វាគឺជាកំហុសមួយក្នុងការយក [Yamal] ទៅប្រៀបធៀបនឹងនរណាម្នាក់។ គេទើបតែអាយុ ១៨ ឆ្នាំ ស្ថិតក្នុងដំណើរការអភិវឌ្ឍ និងភាពចាស់ទុំ... យើងត្រូវបណ្តោយឱ្យគេដើរតាមផ្លូវរបស់គេ។ កីឡាករប្រភេទនេះមានអ្វីមួយដែលខុសប្លែកពីគេ ពួកគេជាមនុស្សមានទេពកោសល្យខ្ពង់ខ្ពស់ (Geniuses) ដូចជា Salvador Dalí ឬ Michelangelo ដែរ។ អ្វីដែលមើលទៅជាការអស្ចារ្យសម្រាប់យើង គឺមិនមែនជាការវិសេសវិសាលសម្រាប់ពួកគេឡើយ»

Lamine Yamal បានចូលរួមក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ ទាំងមិនទាន់មានកាយសម្បទាពេញលេញ ១០០% ឡើយ ដោយសារតែមានបញ្ហារបួសសាច់ដុំកាលពីខែមេសា។ សូម្បីតែសាមីខ្លួនដែលជាម្ចាស់ពានរង្វាន់រង Ballon d'Or រូបនេះ ក៏បានទទួលស្គាល់ដែរថា ខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការលេងពេញមួយប្រកួត ៩០ នាទីនោះទេ។ លោកគ្រូបង្វឹកមិនទាន់ទម្លាយថាតើគេនឹងត្រូវលេងជម្រើសដំបូងឬយ៉ាងណាឡើយ ដោយលោកបញ្ជាក់ថា៖ «យើងនឹងវាយតម្លៃលើរឿងនោះ... Lamine កំពុងស្ថិតក្នុងដំណាក់កាលល្អ។ ទោះគេលេងបាន ៥៥ នាទី, ៥៨ នាទី ឬ ៦៣ នាទី គឺវាអាស្រ័យលើការប្រកួតជាក់ស្តែង។ អ្នកនឹងបានឃើញវានៅថ្ងៃស្អែក»

បច្ចុប្បន្ន ស្ថានការណ៍នៅក្នុងពូល Group H កំពុងមានភាពតានតឹងយ៉ាងខ្លាំង ដោយសារតែក្រុមទាំង ៤ មាន ១ ពិន្ទុស្មើៗគ្នា។ អេស្ប៉ាញត្រូវការជ័យជម្នះជាដាច់ខាតលើអារ៉ាប៊ីសាអូឌីត ដើម្បីជៀសវាងសម្ពាធខ្លាំង មុនពេលត្រូវតទល់នឹងអ៊ុយរូហ្គាយ (Uruguay) ក្នុងជំនួបចុងក្រោយនាថ្ងៃទី ២៧ ខែមិថុនាខាងមុខ។ ទោះបីជាយ៉ាងណា Yamal នៅតែបង្ហាញភាពវិជ្ជមានលើបណ្តាញសង្គមថា៖ «វាជាការប្រកួត World Cup លើកដំបូងរបស់យើង ហើយយើងទទួលបាន ១ ពិន្ទុ។ យើងដឹងថានេះជាការប្រកួតដ៏វែងឆ្ងាយ... ប៉ុន្តែយើងនឹងបន្តខិតខំប្រឹងប្រែង ហើយគ្រប់យ៉ាងនឹងទៅជាល្អដូចអ្វីដែលយើងរំពឹងទុក»

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views