Lamine Yamal បង្ហាញការរីករាយ ខណៈ Barcelona អាចជៀសវាងផុតវគ្គ Play-off និងឡើងទៅវគ្គ 16 ក្រុម Champions League
អត្ថបទសរសេរដោយ Dany • 88 views
Lamine Yamal បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពី Barcelona អាចជៀសវាងការចូលលេងវគ្គ Champions League Play-offs បានជោគជ័យ ដោយយកឈ្នះ Copenhagen ក្នុងលទ្ធផល 4-1 នៅកីឡដ្ឋាន Camp Nou និងធានាកៅអីទៅកាន់វគ្គ 16 ក្រុម។
ក្រុម Blaugrana ដែលធ្លាប់ចាប់ផ្តើមយឺតក្នុងវគ្គ League Phase បានបញ្ចប់នៅលំដាប់លេខ 5 ក្នុងចំណោមក្រុមទាំង 36 បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅវគ្គទីពីរ។ ទោះបីជាត្រូវគូប្រកួតនាំមុខតាំងពីនាទីទី 4 តាមរយៈគ្រាប់បាល់របស់ Viktor Dadason ក៏ដោយ ក្រុមរបស់ Hansi Flick បានតបស្នងវិញយ៉ាងរឹងមាំ។
នៅវគ្គទីពីរ Robert Lewandowski, Lamine Yamal, Raphinha និង Marcus Rashford (ជាមួយ free-kick ដ៏ស្អាតមួយ) បានស៊ុតបញ្ចូលទីជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរប្រកួត និងបិទយប់ដ៏ជោគជ័យមួយសម្រាប់ Barcelona។
Lamine Yamal មិនត្រឹមតែស៊ុតគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង assist ផងដែរ។ នេះជាលើកទី 3 ក្នុងអាជីពរបស់គាត់ ដែលគាត់អាច ស៊ុត និង assist ក្នុងការប្រកួត Champions League មួយ ដែលជាកំណត់ត្រាស្មើច្រើនបំផុតសម្រាប់កីឡាករវ័យជំទង់ ក្នុងពាននេះ ជាមួយ Kylian Mbappé។
មិនត្រឹមតែប៉ុណ្ណោះ Yamal ក៏បានក្លាយជាកីឡាករវ័យជំទង់ដែលមាន assist ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ជាមួយ 8 assists លើសកំណត់ត្រាចាស់របស់ Mbappé (7 assists) ផងដែរ។
ក្រោយការប្រកួត Yamal បាននិយាយថា៖
“យើងទាំងអស់គ្នាមកទីនេះដោយគិតតែអំពីការចូល Top 8 ហើយយើងពិតជារីករាយណាស់ចំពោះជ័យជម្នះនេះ។
នៅ Champions League ពេលបាត់បង់គ្រាប់មួយ វាពិបាកណាស់ក្នុងការវិលត្រឡប់ ប៉ុន្តែក្រុមបានបង្ហាញភាពរឹងមាំ ហើយយើងអាចតបស្នងវិញបាន។
ការមានប្រកួតតិចជាងពីរ ប្រកួត ធ្វើឲ្យយើងមានភាពស្ងប់ចិត្ត និងអាចសម្រាកបានល្អជាងមុន।”
Robert Lewandowski ក៏បានគាំទ្រមតិដូចគ្នា ដោយបញ្ជាក់ថា ការមានពេលសម្រាកបន្ថែម គឺសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនក្នុង LaLiga និងការប្រកួតធំៗខាងមុខ។
គួរឲ្យចាប់អារម្មណ៍ផងដែរថា Barcelona បានតាមក្រោយនៅចុងវគ្គទីមួយ ក្នុង 4 ប្រកួតចុងក្រោយ 5 ប្រកួត នៅ Champions League ប៉ុន្តែក្រុមនេះ គឺជាក្រុមដែលយកបានពិន្ទុច្រើនជាងគេ ពេលស្ថិតក្នុងស្ថានភាពតាមក្រោយ នៅរដូវកាលនេះ ដោយរកបាន 10 ពិន្ទុពី 16 ពិន្ទុ តាមរយៈការវិលត្រឡប់។
ជាមួយនឹងការជៀសវាងវគ្គ Play-off និងទម្រង់លេងកំពុងឡើងខ្ពស់ Barcelona ត្រូវបានមើលឃើញថា កំពុងចូលទៅកាន់វគ្គបន្ត នៃ Champions League ជាមួយទំនុកចិត្ត និងស្ថិរភាពកាន់តែខ្លាំង។