Lamine Yamal ដួលភ្លាមៗបន្ទាប់ពីស៊ុតបាល់ពិន័យ ខណៈ Barcelona ព្រួយបារម្ភអំពីតារាវ័យក្មេងរបស់ខ្លួន   ក្នុងការប្រកួត La Liga ទល់នឹង Celta Vigo
កីឡា Apr 23, 2026

Lamine Yamal ដួលភ្លាមៗបន្ទាប់ពីស៊ុតបាល់ពិន័យ ខណៈ Barcelona ព្រួយបារម្ភអំពីតារាវ័យក្មេងរបស់ខ្លួន ក្នុងការប្រកួត La Liga ទល់នឹង Celta Vigo

អត្ថបទសរសេរដោយ Dany • 53 views

កីឡាករវ័យក្មេងរបស់ FC Barcelona គឺ Lamine Yamal បានរងរបួសបែបចម្លែកមួយ ក្នុងការប្រកួត La Liga ទល់នឹង Celta Vigo កាលពីយប់ថ្ងៃពុធ។

នៅនាទី 40 Yamal បានស៊ុតបាល់ពិន័យចូលដោយជោគជ័យ បន្ទាប់ពីគាត់ជាអ្នកទទួលបានបាល់ពិន័យដោយខ្លួនឯង ហើយបានធ្វើឲ្យក្រុមនាំមុខ 1-0។ ទោះយ៉ាងណា ជំនួសឲ្យការអបអរសាទរ គាត់បានធ្វើសញ្ញាឲ្យក្រុមបម្រុងភ្លាមៗថាគាត់មានរបួស មុននឹងដួលទៅលើទីលាន ខណៈមិត្តរួមក្រុមមួយចំនួនមើលទៅភ្ញាក់ផ្អើលទៅលើរូបគាត់។

ក្រុមពេទ្យរបស់ Barcelona បានពិនិត្យព្យាបាលលើទីលាន មុនពេល Yamal ដើរចេញដោយលំបាក ទៅកាន់ផ្លូវចូលបន្ទប់ស្លៀកពាក់។ កីឡាករ Roony Bardghji ត្រូវបានប្ដូរចូលជំនួស ខណៈសភាពរបួស និងភាពធ្ងន់ធ្ងរនៅមិនទាន់ច្បាស់នៅឡើយ។

មានការសន្និដ្ឋានថា របួសអាចកើតឡើងនៅពេលដែលគាត់ប៉ះទង្គិចជាមួយអ្នកការពារ Yoel Lago នៅក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើឲ្យអាជ្ញាកណ្តាល José Luis Munuera Montero សម្រេចផ្ដល់បាល់ពិន័យ។

បន្ទាប់ពី Yamal ចាកចេញពីទីលាន ការប្រកួតត្រូវបានផ្អាកជិត 20 នាទី ដោយសារមានហេតុការណ៍សង្គ្រោះបន្ទាន់ផ្នែកសុខភាពនៅកន្លែងអ្នកគាំទ្រ។

សម្រាប់ Barcelona ការបាត់បង់ Yamal ក្នុងវគ្គចុងរដូវកាល អាចជាការខាតបង់ធំមួយ ទោះបីជាក្រុមកំពុងនាំមុខ Real Madrid ក៏ដោយ។ ក្រុមកាតាឡាន់នៅតែមានការប្រកួតសំខាន់ៗខាងមុខ រួមទាំងការប្រកួត El Clásico នៅខែឧសភាផងដែរ។

គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ Luis de la Fuente ក៏នឹងមានការព្រួយបារម្ភផងដែរ ព្រោះ World Cup 2026 កំពុងខិតជិតមកដល់ ហើយ Yamal គឺជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមជើងឯកអឺរ៉ុប។ ការប្រកួតនឹងធ្វើឡើងនៅ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ហើយអេស្ប៉ាញនឹងចាប់ផ្តើមជួប Cape Verde នៅថ្ងៃទី 15 ខែមិថុនា មុនជួប Saudi Arabia និង Uruguay ក្នុងវគ្គចែកពូល។

គ្រាប់បាល់ទល់នឹង Vigo គឺជាគ្រាប់ទី 24 របស់ Yamal ក្នុងគ្រប់ការប្រកួតរដូវកាលនេះ ជាមួយនឹង 18 assists បង្ហាញពីឥទ្ធិពលដ៏សំខាន់របស់គាត់ចំពោះក្រុម។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views