Kylian Mbappe និងត្រូវខកខានការប្រកួតសំខាន់របស់ Real Madrid ទល់នឹង Benfica នៅ Champions League ក្នុងការប្រកួតជើងទី២
អត្ថបទសរសេរដោយ Dany • 88 views
ខ្សែប្រយុទ្ធជើងខ្លាំងជនជាតិបារាំង Kylian Mbappe ត្រូវបានរាយការណ៍ថា នឹងខកខានការប្រកួតជើងទី២របស់ Real Madrid ក្នុងវគ្គ Play-off ពាន Champions League ទល់នឹង Benfica បន្ទាប់ពីរងរបួសជង្គង់អំឡុងពេលហ្វឹកហាត់។
ក្លិប Los Blancos គ្រោងទទួលស្វាគមន៍ក្លិបព័រទុយហ្គាល់នៅកីឡដ្ឋាន Bernabeu ក្នុងការប្រកួតដ៏សំខាន់មួយ ដែលអាចកំណត់ជោគវាសនាការបន្តដំណើររបស់ពួកគេក្នុងពានអឺរ៉ុបរដូវកាលនេះ។ កាលពីជើងទី១ នៅទីក្រុង Lisbon ក្រុមរបស់លោក Alvaro Arbeloa បានយកឈ្នះ 1-0 ដោយទទួលបានអត្ថប្រយោជន៍តិចតួចមុនចូលប្រកួតជើងទី២។
ការខកខានរបស់ Kylian Mbappe គឺជាខាតបង់ធំសម្រាប់ Real Madrid ព្រោះគាត់ជាកីឡាករសំខាន់ក្នុងការបង្កើតឱកាស និងរកគ្រាប់បាល់។ របួសជង្គង់នេះបានធ្វើឱ្យក្រុមគ្រូពេទ្យណែនាំឱ្យគាត់សម្រាក និងមិនបញ្ចូលឈ្មោះក្នុងបញ្ជីប្រកួត ដើម្បីជៀសវាងហានិភ័យធ្ងន់ធ្ងរជាងមុន។
យ៉ាងណាក៏ដោយ ដោយមានអត្ថប្រយោជន៍ 1-0 ពីជើងទី១ Real Madrid នៅតែមានឱកាសល្អក្នុងការឆ្លងទៅវគ្គបន្ទាប់ ប៉ុន្តែពួកគេត្រូវតែប្រុងប្រយ័ត្ន ព្រោះ Benfica គឺជាក្រុមដែលអាចបង្កការភ្ញាក់ផ្អើលបានគ្រប់ពេល។
ការអវត្តមានរបស់ Kylian Mbappe បានបង្កការព្រួយបារម្ភមួយសម្រាប់អ្នកគាំទ្រ Real Madrid ខណៈការប្រកួតនៅ Champions League មិនអនុញ្ញាតឱ្យមានកំហុសឡើយ។