Kylian Mbappé បានបង្ហាញការខកចិត្តយ៉ាងច្បាស់ ក្នុងការសម្ភាសន៍ (mixed zone) បន្ទាប់ពីការប្រកួត ដោយបញ្ចេញពាក្យរិះគន់យ៉ាងតឹងរឹងចំពោះទម្រង់លេងរបស់ Real Madrid
អត្ថបទសរសេរដោយ Dany • 104 views
Kylian Mbappé បានបង្ហាញការខកចិត្តយ៉ាងច្បាស់ ក្នុងការសម្ភាសន៍ (mixed zone) បន្ទាប់ពីការប្រកួត ដោយបញ្ចេញពាក្យរិះគន់យ៉ាងតឹងរឹងចំពោះទម្រង់លេងរបស់ Real Madrid។
តារាបាល់ទាត់បារាំងរូបនេះ បាននិយាយដោយមិនលាក់លៀមថា៖
« គ្រាប់បាល់ចុងក្រោយនេះ គឺជារឿងអាម៉ាស់ណាស់ »
ពាក្យសម្តីនេះ គាត់បាននិយាយសំដៅទៅលើគ្រាប់បាល់របស់ Trubin ដែលបានក្លាយជាប្រធានបទពិភាក្សាខ្លាំង នៅលើបណ្ដាញសង្គម និងក្នុងចំណោមអ្នកគាំទ្រ។
ការលើកឡើងរបស់ Mbappé បង្ហាញថា បញ្ហាមិនមែនមានតែលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតី ការផ្តោតអារម្មណ៍ និងការទទួលខុសត្រូវនៅនាទីចុងក្រោយ ដែលក្រុមមិនគួរអនុញ្ញាតឲ្យកើតឡើង ក្នុងការប្រកួតកម្រិត Champions League។
ពាក្យ “អាម៉ាស់” ពីមាត់របស់ Mbappé ត្រូវបានចាត់ទុកថា ជាការរិះគន់ដ៏ខ្លាំង និងកម្រមាន ដែលបង្ហាញពីសម្ពាធ និងការខកចិត្តយ៉ាងខ្លាំងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Real Madrid បន្ទាប់ពីយប់ដ៏ឈឺចាប់មួយនេះ។