Kylian Mbappe ចាត់ទុក Lionel Messi និង Cristiano Ronaldo ជាកីឡាករល្អបំផុតនៅ World Cup 2026 ដោយមិនខ្វល់ពីរឿងបំបែកកំណត់ត្រាផ្ទាល់ខ្លួន
កីឡា Jun 22, 2026

Kylian Mbappe ចាត់ទុក Lionel Messi និង Cristiano Ronaldo ជាកីឡាករល្អបំផុតនៅ World Cup 2026 ដោយមិនខ្វល់ពីរឿងបំបែកកំណត់ត្រាផ្ទាល់ខ្លួន

អត្ថបទសរសេរដោយ Danny • 38 views

ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានទាត់ចោលការប្រៀបធៀបរូបគេទៅនឹងកំពូលតារាបាល់ទាត់ដទៃ ដោយបានសង្កត់ធ្ងន់ថា Lionel Messi និង Cristiano Ronaldo នៅតែជាកីឡាករដ៏វិសេសវិសាស និងលេចធ្លោបំផុតនៅក្នុងពិភពបាល់ទាត់។ ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ក៏បានច្រានចោលការជជែកវែកញែកអំពីរង្វាន់ផ្ទាល់ខ្លួន ឬការដេញតាមបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ ដោយលោកចង់ផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការជួយក្រុមមាន់គកបារាំងឱ្យទទួលបានជោគជ័យ។

នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបបន្ទាប់ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះត្រូវបានសួរនាំឱ្យវាយតម្លៃលើកំពូលតារាឆ្នើមៗនៅក្នុងព្រឹត្តិការណ៍ World Cup 2026។ Mbappe បានឆ្លើយតបយ៉ាងច្បាស់ៗទៅកាន់សារព័ត៌មាន Marca ថា៖ «Messi គឺជាកីឡាករដ៏ល្អបំផុត រួមជាមួយ Cristiano ដែរ នោះជារឿងច្បាស់ណាស់។ ខ្ញុំគ្រាន់តែព្យាយាមជួយក្រុមរបស់ខ្ញុំឱ្យឈ្នះពានរង្វាន់ World Cup មួយផ្សេងទៀតតែប៉ុណ្ណោះ រឿងក្រៅពីនេះគឺសម្រាប់តែអ្នកកាសែតជជែកគ្នាលេងទេ។ ពេលនេះខ្ញុំមិនបានគិតដល់ Haaland ទេ ខ្ញុំកំពុងគិតតែពីការប្រកួតទល់នឹងអ៊ីរ៉ាក់ប៉ុណ្ណោះ»

តារាឆ្នើមរូបនេះក៏បានបន្ថែមទាំងភាពដាក់ខ្លួនជុំវិញរឿងអាយុ និងអនាគតរបស់គេផងដែរថា៖ «ខ្ញុំនឹងមិននៅលេងដល់អាយុ ៤០ ឆ្នាំដូចពួកគាត់ឡើយ ពួកគេច្បាស់ជាដេញខ្ញុំចេញមុនពេលហ្នឹងមិនខាន។ ខ្ញុំមិនបានរៀបចំផែនការវែងឆ្ងាយសម្រាប់អនាគតទេ ខ្ញុំគិតតែពីពេលបច្ចុប្បន្ន និងការរីករាយនៅក្នុង World Cup នេះ»។ នៅពេលត្រូវបានសួរដេញដោលអំពីឱកាសក្នុងការក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ជំនួសតំណែង Lionel Messi នោះ Mbappe បានឆ្លើយតបថា៖ «វាជាក្តីរីករាយមួយដែលបានស្ថិតនៅចំណុចនោះ ប៉ុន្តែរឿងសំខាន់គឺការប្រកួតដើម្បីឈ្នះកៅអីឡើងទៅវគ្គបន្ត។ ខ្ញុំដឹងថា Leo នឹងស៊ុតបញ្ចូលទី ព្រោះគាត់តែងតែធ្វើវាបានសម្រេច។ ខ្ញុំស្ថិតនៅពីក្រោយគាត់មែន ប្រសិនបើយើងស៊ុតបាន យើងនឹងខិតទៅក្បែរគាត់ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺការឈ្នះពានរង្វាន់ World Cup»

ក្រៅពីនេះ Mbappe ក៏បានលើកឡើងពីការវិវត្តនៃយុទ្ធសាស្ត្របាល់ទាត់សម័យទំនើប ដោយកត់សម្គាល់ថាក្រុមដែលឈ្នះពានរង្វាន់តែងតែជាអ្នកបង្កើតឥទ្ធិពល និងការចម្លងតាមពីក្រុមដទៃ ដូចជាកាលពីមុនគេឱ្យត្រាប់តាមទម្រង់គ្រប់គ្រងបាល់របស់ Barcelona បន្ទាប់មក Real Madrid និងបច្ចុប្បន្នគឺទម្រង់ដេញបង្រ្កាប់ភ្លាមៗ (Counter-pressing) របស់ PSG ជាដើម ប៉ុន្តែលោកបញ្ជាក់ថា បាល់ទាត់កម្រិតជម្រើសជាតិគឺមានលក្ខណៈខុសប្លែក និងដាច់ដោយឡែកទាំងស្រុង។

បច្ចុប្បន្ន ក្រុមជម្រើសជាតិបារាំងកំពុងបង្វែរការផ្ដោតអារម្មណ៍ទៅលើការប្រកួតដ៏សំខាន់ទល់នឹងក្រុមជម្រើសជាតិអ៊ីរ៉ាក់ (Iraq)។ បន្ទាប់ពីបានបើកឆាកយកឈ្នះសេណេហ្គាល់ ៣-១ ដោយមានការរួមចំណែករកគ្រាប់បាល់បាន ២ គ្រាប់ពី Mbappe នោះ មកទល់ពេលនេះ ក្រុមមាន់គកបារាំងកំពុងមានទំនុកចិត្តខ្ពស់ក្នុងការស្វែងរក ៣ ពិន្ទុបន្ថែមទៀតដើម្បីកក់កៅអីឡើងទៅកាន់វគ្គខ្វែងជាផ្លូវការ។

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views