Kylian Mbappé រកបាន ៥០ គ្រាប់ក្នុងការប្រកួត La Liga ត្រឹមតែ ៥៣ លើកប៉ុណ្ណោះ
អត្ថបទសរសេរដោយ Dany • 89 views
កីឡាករ Kylian Mbappé បានបង្ហាញភាពអស្ចារ្យម្តងទៀតនៅក្នុង La Liga ដោយស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ ក្នុងការប្រកួតត្រឹមតែ ៥៣ លើក ប៉ុណ្ណោះ។ សម្រេចបាននេះធ្វើឱ្យគាត់ក្លាយជាកីឡាករលឿនបំផុត ទី២ ដែលអាចសម្រេច ៥០ គ្រាប់ នៅក្នុងលីគកំពូលអេស្ប៉ាញក្នុងសតវត្សរ៍ទី២១!
អ្នកដែលលឿនជាងគេគឺ បងធំ Cristiano Ronaldo ដែលបានស៊ុត ៥០ គ្រាប់ ក្នុងការប្រកួត ៥១ លើក ប៉ុណ្ណោះ ក្នុងសម័យដែលគាត់លេងឱ្យ Real Madrid។ ដូច្នេះ Mbappé គ្រាន់តែខុស ២ ប្រកួត ប៉ុណ្ណោះពីកំណត់ត្រារបស់ Ronaldo ដែលជាសម្រេចបានដ៏អស្ចារ្យបំផុតមួយនៅ La Liga។
សម្រេចបាន ៥០ គ្រាប់ ក្នុង ៥៣ ប្រកួត នេះបង្ហាញពីភាពស៊ុតបញ្ចូលទីដ៏គ្រោះថ្នាក់ និងភាពស៊ីសង្វាក់គ្នារបស់ Mbappé តាំងពីគាត់មកដល់ Real Madrid។ គាត់មិនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីលឿនបំផុតទី២ ក្នុងសតវត្សរ៍ទី២១ ប៉ុណ្ណោះទេ គាត់កំពុងក្លាយជាកីឡាករដែលគេរំពឹងថានឹងបំបែកកំណត់ត្រាជាច្រើនទៀតនៅក្នុងលីគអេស្ប៉ាញ។
អ្នកគាំទ្រ Real Madrid និងអ្នកស្រឡាញ់បាល់ទាត់ទូទាំងពិភពលោកកំពុងរំភើបខ្លាំងជាមួយសម្រេចបាននេះ ហើយគេជឿជាក់ថា Mbappé នឹងបន្តបង្កើតប្រវត្តិសាស្ត្រថ្មីៗទៀតនៅ La Liga និង Champions League។