Kylian Mbappé ទំនងជារងរបួស ខកខានជំនួប Champions League ដ៏ធំទល់នឹង Man City
អត្ថបទសរសេរដោយ Bonat • 103 views
ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ Kylian Mbappé បាន អវត្តមាន ពីការហ្វឹកហាត់ចុងក្រោយរបស់ក្រុម ដោយសាររបួស ជើងឆ្វេង ដែលធ្វើឱ្យលោក Xabi Alonso កាន់តែ ឈឺក្បាល ថែមទៀត មុនជំនួបដ៏សំខាន់ទល់នឹង Manchester City ក្នុង Champions League។ លោក Alonso មិនបានលើកឡើងពីរបួសរបស់ Mbappé ទេ ប៉ុន្តែសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា រូបគេ ប្រឈមនឹងការអវត្តមាន ក្នុងជំនួបទល់នឹង Man City។ Mbappé គឺជាកីឡាករដ៏សំខាន់បំផុតរបស់ Madrid ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ (និង ៤ Assist) ក្នុងគ្រប់ការប្រកួតទាំងអស់ ហើយជាអ្នករកគ្រាប់បាល់ ៧៥% របស់ក្រុមក្នុង Champions League។
ការបាត់បង់ Mbappé បានកើតឡើងចំពេលលោក Alonso កំពុងស្ថិតក្រោម សម្ពាធយ៉ាងខ្លាំង បន្ទាប់ពីចាញ់ Celta Vigo ២-០ (ដែលបណ្តាលឱ្យ Madrid តាមពីក្រោយ Barcelona ៤ ពិន្ទុ ក្នុង La Liga) និងមានបញ្ហារបួសខ្សែការពារដូចជា Eder Militao (អវត្តមាន ៤ ខែ)។ ការប្រកួតនេះត្រូវបានគេរំពឹងថាជាការប្រជែងគ្នារវាង Mbappé (២៥ គ្រាប់) និង Erling Haaland (២០ គ្រាប់)។ ខ្សែបម្រើ Aurelien Tchouameni បានបញ្ជាក់ថា កីឡាករ "ទាំងអស់គ្នាគាំទ្រគ្រូបង្វឹក" ហើយបានសន្យាថា នឹង "កែប្រែទម្រង់លេង" របស់ក្រុមឡើងវិញក្នុងការប្រកួតដ៏សំខាន់នេះ។
