Kylian Mbappé បង្ហាញការគាំទ្រពិសេស ដល់ Achraf Hakimi និងក្រុម Morocco នៅ AFCON
អត្ថបទសរសេរដោយ Dany • 89 views
ខ្សែប្រយុទ្ធអន្តរជាតិបារាំង របស់ក្លិប Real Madrid កីឡាករ Kylian Mbappé បានធ្វើដំណើរទៅកាន់ទីក្រុង Rabat ដើម្បី ទស្សនាការប្រកួត និង គាំទ្រមិត្តភក្ដិជិតស្និទ្ធបំផុត របស់គេ គឺខ្សែការពារ Achraf Hakimi ព្រមទាំង ក្រុមជម្រើសជាតិ Morocco ក្នុងការប្រកួតពានរង្វាន់ AFCON ទល់នឹង ក្រុមជម្រើសជាតិ Mali។
វត្តមានរបស់ Kylian Mbappé នៅលើអស្សនៈទស្សនិកជន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ និងសារព័ត៌មាន ព្រោះគាត់មិនត្រឹមតែទៅក្នុងនាមជាអ្នកទស្សនាធម្មតាទេ ប៉ុន្តែទៅក្នុងនាមជា ការគាំទ្រផ្ទាល់ខ្លួន ដល់ Achraf Hakimi ដែលជាមិត្តភាពជិតស្និទ្ធរបស់គាត់ ទាំងនៅក្លិប និងកម្រិតអន្តរជាតិ។
អ្វីដែល កត់សម្គាល់យ៉ាងពិសេស គឺ Mbappé បានពាក់ អាវក្រុម Morocco ក្នុងអំឡុងពេលទស្សនាការប្រកួត ដែលបង្ហាញពី ការគោរព, ភាពស្និទ្ធស្នាល និង ការគាំទ្រពេញចិត្ត ចំពោះ Hakimi និងក្រុមជម្រើសជាតិ Morocco។
ទង្វើនេះ បានបង្ហាញយ៉ាងច្បាស់ថា Kylian Mbappé មិនត្រឹមតែជាកីឡាករលំដាប់កំពូលនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនុស្សដែល ផ្តល់តម្លៃដល់មិត្តភាព, ការគាំទ្រ និង សាមគ្គីភាពក្នុងបាល់ទាត់ ផងដែរ។