Kevin De Bruyne ចេញមុខរិះគន់ទម្រង់លេងក្រុមខ្លួនឯងចំៗ ក្រោយបែលហ្ស៊ិកប្រឈមមុខនឹងការធ្លាក់ចេញពី World Cup
កីឡា Jun 24, 2026

Kevin De Bruyne ចេញមុខរិះគន់ទម្រង់លេងក្រុមខ្លួនឯងចំៗ ក្រោយបែលហ្ស៊ិកប្រឈមមុខនឹងការធ្លាក់ចេញពី World Cup

អត្ថបទសរសេរដោយ Danny • 35 views

ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិក កីឡាករ Kevin De Bruyne បានចេញមុខព្រមានមិត្តរួមក្រុមខ្លាំងៗ បន្ទាប់ពីក្រុមបិសាចក្រហមលេងមិនបានល្អទាល់តែសោះក្នុងការប្រកួតបើកឆាកពីរប្រកួតដំបូង ដោយរកបានត្រឹមតែលទ្ធផលស្មើជាមួយអ៊ីរ៉ង់ និងអេស៊ីប នៅក្នុងព្រឹត្តិការណ៍ World Cup 2026។

ខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយប្រាប់សារព័ត៌មាន Gazzetta ដោយមិនលាក់លៀមថា៖ «ពួកយើងបានបង្កើតកំហុសឆ្កួតៗជាច្រើន (Silly mistakes) ហើយវាបានបង្កើតសម្ពាធយ៉ាងខ្លាំងមកលើខ្លួនឯង។ ពួកយើងដឹងខ្លួនឯងច្បាស់ថាធ្វើមិនទាន់បានល្អឡើយ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ស្មារតីក្រុម ប៉ុន្តែពេលនេះជាពេលដែលយើងត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ជាងមុន»

ស្ថានភាពរបស់ក្រុមលោក Rudi Garcia ពេលនេះកំពុងស្ថិតក្នុងភាពចង្អៀតចង្អល់ខ្លាំង ខណៈដែលខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ក៏កំពុងធ្លាក់ទម្រង់លេង និងមិនទាន់រកគ្រាប់បាល់បាននៅឡើយ រហូតមានការទាមទារឱ្យដាក់កីឡាករវ័យក្មេង Charles De Ketelaere ចូលលេងក្នុងជម្រើសដំបូងជំនួសវិញ។ ទោះជាយ៉ាងណា De Bruyne បានបញ្ជាក់ថា ពេលនេះមិនមែនជាពេលត្រូវគិតពីរឿងបុគ្គល ឬទំនាក់ទំនងផ្ទាល់ខ្លួនឡើយ អ្វីដែលសំខាន់បំផុតគឺត្រូវរួមចិត្តគ្នាលេងដើម្បីក្រុមទាំងមូល។

ភារកិច្ចចុងក្រោយរបស់បែលហ្ស៊ិកក្នុងពូល G គឺសាមញ្ញបំផុត ពោលគឺពួកគេត្រូវតែឈ្នះក្រុមកំពូលតារាងមកពីទ្វីបអូសេអានី គឺនូវែលសេឡង់ (New Zealand) នៅក្នុងដីកីឡដ្ឋាន BC Place នាទីក្រុងវ៉ានគូស័រ ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត និងជៀសវាងការធ្លាក់ដេកដីតាំងពីវគ្គដំបូងដូចកាលពីឆ្នាំ ២០២២។ បញ្ហាមួយទៀតគឺ បែលហ្ស៊ិកត្រូវអវត្តមានខ្សែការពាររបស់ក្លិប Lille គឺ Nathan Ngoy ដោយសារតែជាប់ពិន័យកាតក្រហម។

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 3 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 3 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views