Karim Benzema បើកចំហចិត្តចង់ត្រឡប់មកជួយជម្រើសជាតិបារាំងនៅ World Cup 2026
អត្ថបទសរសេរដោយ Dany • 90 views
ខ្សែប្រយុទ្ធចាស់វស្សា ប៉ុន្តែពោរពេញដោយបទពិសោធន៍ Karim Benzema បានបង្ហាញពីចំណង់ចំណូលចិត្តយ៉ាងច្បាស់ថា គេចង់មានឱកាសត្រឡប់មកលេងជាមួយជម្រើសជាតិបារាំង នៅព្រឹត្តិការណ៍ World Cup 2026 ខាងមុខ។
Benzema បានលើកឡើងថា ប្រសិនបើមានការកោះហៅឱ្យចូលជម្រុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ គេនឹងមិនស្ទាក់ស្ទើរ ឬអល់អែកឡើយ ហើយនឹងត្រៀមខ្លួនចូលរួមភ្លាមៗ។ សេចក្តីថ្លែងនេះបង្ហាញពីក្តីប្រាថ្នា និងភាពស្មោះត្រង់របស់គេក្នុងការបម្រើជាតិ បើទោះបីជាគេមានវ័យចាស់ជាងកីឡាករផ្សេងៗក៏ដោយ។
ការបង្ហាញចេតនារបស់ Karim Benzema បានបង្កើនការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ ថាតើគេអាចត្រឡប់មកជាផ្នែកមួយនៃក្រុម “មាន់គកបារាំង” នៅលើឆាកពិភពលោកម្តងទៀតដែរឬទេ។