រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងពិភពបាល់ទាត់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានរបាយការណ៍ថា អតីតកីឡាករឆ្នើមរបស់ Real Madrid គឺ Karim Benzema បាន បដិសេធមិនចូលលេង ឲ្យក្លិប Al-Ittihad មុនការប្រកួត Saudi Pro League ទល់នឹង Al-Fateh។
សម្រាប់អ្នកគាំទ្រ បញ្ហានេះ មិនត្រឹមតែជាដំណឹងធម្មតាទេ ប៉ុន្តែជាសញ្ញាថា សម័យរបស់ Benzema នៅ Saudi Pro League អាចនឹងដល់ចំណុចបញ្ចប់ឆាប់ជាងដែលគេរំពឹង។ ខណៈពេលអនាគតរបស់គាត់នៅតែមិនច្បាស់លាស់ ពិភពបាល់ទាត់កំពុងរង់ចាំមើលថា រឿងរ៉ាវរបស់អតីតកីឡាករឆ្នើមរបស់ Real Madrid រូបនេះ នឹងបញ្ចប់ដោយរបៀបណា។