លោក Jurgen Klopp អាចនឹងជំនួស លោក Xabi Alonso
អត្ថបទសរសេរដោយ Bonat • 100 views
ក្រុម Real Madrid បានធ្លាក់ចូលក្នុង វិបត្តិពេញទំហឹង បន្ទាប់ពីចាញ់ក្រុម Celta Vigo ២-០ (ទទួលបានត្រឹម ៦ ពិន្ទុ ពី ៥ ប្រកួត ចុងក្រោយ) ដោយធ្វើឱ្យពួកគេ របូតការនាំមុខ ៥ ពិន្ទុ ហើយធ្លាក់មកនៅពីក្រោយក្រុម Barcelona ៤ ពិន្ទុ វិញ។ ការបរាជ័យនេះបានជំរុញឱ្យថ្នាក់ដឹកនាំក្លិបកោះប្រជុំ បន្ទាន់ រហូតដល់ម៉ោង ១ ទៀបភ្លឺ។ ថ្នាក់ដឹកនាំក្លិបកំពុងមានការ មិនពេញចិត្តជាខ្លាំង ចំពោះលោក Xabi Alonso ដោយសារតែ ទម្រង់លេងមិនច្បាស់លាស់ និងមានរបាយការណ៍ថា លោកមានទំនាក់ទំនងមិនល្អជាមួយកីឡាករសំខាន់ៗ (weakening connection with key players)។
លោក Jurgen Klopp (ដែលបានចាកចេញពី Liverpool ហើយបច្ចុប្បន្នធ្វើការជាប្រធានបាល់ទាត់ពិភពលោករបស់ Red Bull) បានលេចធ្លោជា បេក្ខភាពសំខាន់ ក្នុងការឡើងកាន់តំណែង ដោយសារក្លិបជឿថា លោកមាន សមត្ថភាព អាចស្តារ សិទ្ធិអំណាច ក្នុងក្រុមដែលបែកបាក់។ លោក Zinedine Zidane និងលោក Alvaro Arbeloa ក៏ជាជម្រើសដែលត្រូវបានគេពិចារណាផងដែរ។ ប្រកួត Champions League ទល់នឹង Manchester City នៅថ្ងៃពុធនេះនឹងក្លាយជា ការសាកល្បងចុងក្រោយ របស់លោក Alonso មុនពេលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើង។
