Josko Gvardiol រងរបួសធ្ងន់ អាចអវត្តមានពេញមួយរដូវកាលជាមួយ Manchester City
អត្ថបទសរសេរដោយ Dany • 88 views
ខ្សែការពារដ៏រឹងមាំ របស់ ជម្រើសជាតិក្រូអាត Josko Gvardiol អាចនឹង អវត្តមានពេញមួយរដូវកាល បន្ទាប់ពី ក្លិប Manchester City បាន បញ្ជាក់ជាផ្លូវការ ថា កីឡាកររូបនេះបាន បាក់ជើងស្តាំ ដែលជារបួសធ្ងន់ធ្ងរ និងតម្រូវឱ្យមានការព្យាបាលយូរអង្វែង។
យោងតាមការបញ្ជាក់ពីក្លិប Manchester City បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលការប្រកួតទល់នឹង Chelsea នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ដែលធ្វើឲ្យ Gvardiol មិនអាចបន្តលេងបាន និងត្រូវបានដកចេញពីទីលានភ្លាមៗ។
Josko Gvardiol ត្រូវបានចាត់ទុកថាជា កីឡាករសំខាន់ម្នាក់ នៅក្នុងតំបន់ការពាររបស់ Manchester City ដោយមាន ភាពរឹងមាំ ការអានហ្គេមល្អ និងសមត្ថភាពបញ្ជាការពារ។ ដូច្នេះ ការអវត្តមានរយៈពេលវែងរបស់គាត់ អាចប៉ះពាល់យ៉ាងខ្លាំងដល់ សមតុល្យក្រុម និង ផែនការរបស់គ្រូបង្វឹក Pep Guardiola នៅបន្តរដូវកាលនេះ។
ជាសរុប របួសធ្ងន់របស់ Josko Gvardiol គឺជាដំណឹងមិនល្អសម្រាប់ទាំង Manchester City និង អ្នកគាំទ្រ ខណៈដែលក្លិបត្រូវតែ ស្វែងរកដំណោះស្រាយថ្មី ដើម្បីបំពេញចន្លោះនៅតំបន់ការពារ ក្នុងការប្រកួតដ៏តានតឹងជាច្រើននៅមុខ។