John Durán ត្រលប់ទៅ Fenerbahçe ជាមួយលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីចំណាយពេលមួយរដូវកាលនៅ Al Nassr
អត្ថបទសរសេរដោយ Dany • 86 views
ដើរខុសមួយជំហាន! មនុស្សជាច្រើនប្រហែលភ្លេចអំពី John Durán ខ្សែប្រយុទ្ធកូឡុំប៊ីអាយុ 22 ឆ្នាំ ដែលបានផ្លាស់ទៅ Al Nassr ពី Aston Villa ក្នុងតម្លៃ 77 លានអឺរ៉ូកាលពីខែមករា។
បច្ចុប្បន្នកំពុងត្រលប់មកអឺរ៉ុបវិញជាមួយក្លិប Fenerbahçe ប្រទេសទួរគី ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីចំណាយមួយរដូវកាលនៅអារ៉ាប៊ីសាអូឌីត។ រហូតមកដល់ពេលនេះ គេបានរកបាន 3 គ្រាប់បាល់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 2 គ្រាប់ ក្នុងចំនួន 13 ប្រកួតដែលបានលេងរដូវកាលនេះ។
វត្តមានរបស់ Durán នៅ Fenerbahçe បាននាំឱ្យក្លិបមានជម្រើសថ្មីនៅតំបន់ប្រយុទ្ធ និងផ្តល់សមត្ថភាពបន្ថែមក្នុងការប្រយុទ្ធទល់នឹងក្រុមខ្លាំងៗនៅលីគទូរគី។