Joan García សម្លឹងឃើញឱកាសចូលរួម World Cup 2026
អត្ថបទសរសេរដោយ Dany • 89 views
សមត្ថភាពល្អបែបនេះ មិនទាន់បានលេង World Cup គឺជារឿងគួរឱ្យស្តាយ ប៉ុន្តែឱកាសថ្មីមួយកំពុងបើកចំហសម្រាប់ អ្នកចាំទី Joan García ក្នុងការបង្ហាញខ្លួនជាថ្មីនៅមុខភ្នែក គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ។
យោងតាមការរាយការណ៍ពី កាសែត Sport បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ Spanish Super Cup លោក Luis de la Fuente នឹងធ្វើដំណើរទៅកាន់ប្រទេស Saudi Arabia ដើម្បី ទស្សនាការប្រកួតទាំងអស់ និង ពិនិត្យមើលកម្រិតលេងកីឡាករអេស្ប៉ាញ ដែលកំពុងបង្ហាញទម្រង់ល្អនៅកម្រិតក្លឹប។
ក្នុងចំណោមកីឡាករទាំងនោះ Joan García ត្រូវបានរាយការណ៍ថា ចង់ប្រើប្រាស់ឱកាសនេះបញ្ចេញសមត្ថភាពល្អបំផុត ដើម្បី ទាក់ទាញការចាប់អារម្មណ៍ ពីលោក De la Fuente និង បង្កើនឱកាសក្នុងការត្រូវបានកោះហៅ ចូលរួមជាមួយក្រុមជម្រើសជាតិ។
Spanish Super Cup មិនត្រឹមតែជាការប្រកួតសម្រាប់ក្លឹបធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា វេទិកាសំខាន់សម្រាប់កីឡាករ ដែលកំពុងស្វែងរក ឱកាសអន្តរជាតិ។ សម្រាប់ Joan García នេះអាចក្លាយជា ជំហានសំខាន់មួយ នៅលើផ្លូវឆ្ពោះទៅកាន់ World Cup 2026។