យុទ្ធសាស្ត្រ IQ ខ្ពស់របស់ Mikel Arteta ក្នុងការគ្រប់គ្រងក្រុម Arsenal
អត្ថបទសរសេរដោយ Dany • 90 views
ការសម្រេចចិត្តរបស់ Mikel Arteta នៅក្នុងការប្រកួតកន្លងមក បង្ហាញឲ្យឃើញពី យុទ្ធសាស្ត្រឆ្លាតវៃ និងការគិតវែងឆ្ងាយ សម្រាប់ក្រុម Arsenal។ ក្នុងជំនួបប្រកួតជាមួយ Brighton កាលពីម្សិលមិញ ខ្សែការពារសញ្ជាតិហុល្លង់ Jurrien Timber ត្រូវបានដកចេញពីបញ្ជីប្រកួត មិនមែនដោយសាររបួសធ្ងន់ធ្ងរ ប៉ុន្តែជាវិធានការ ការពារ និងបង្ការ ដើម្បីរក្សាសភាពរាងកាយឲ្យបានល្អបំផុត។
ការសម្រេចចិត្តនេះ ត្រូវបានគេយល់ថា ជាផ្នែកមួយនៃផែនការរបស់ Mikel Arteta ក្នុងការរៀបចំកម្លាំងសម្រាប់ការប្រកួតធំៗខាងមុខ ជាពិសេសការប្រឈមមុខនឹងក្រុមកំពុងឡើងជើង Aston Villa នៅសប្តាហ៍ទី 19 នៃរដូវកាលនេះ។ តាមការរំពឹងទុក Jurrien Timber នឹងអាចវិលត្រឡប់មកជួយក្រុមវិញ នៅក្នុងការប្រកួតសំខាន់មួយនេះ។
មូលហេតុដែល Arsenal ត្រូវប្រុងប្រយ័ត្នជាពិសេស គឺដោយសារតែបទពិសោធន៍មិនល្អកន្លងមក នៅលើទឹកដី Villa Park។ ក្នុងជំនួបចុងក្រោយ ក្រុម កាំភ្លើងធំ បានរងការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីបាត់បង់ជ័យជម្នះនៅចុងម៉ោង និងស្ទើរតែបានត្រឹមស្មើ បាត់បង់មួយពិន្ទុដ៏សំខាន់។
ដូច្នេះ ការជួបគ្នាជាថ្មីរវាង Arsenal និង Aston Villa លើកនេះ ត្រូវបានរំពឹងថា នឹងក្លាយជាការប្រកួតដ៏កក្រើក ពោរពេញដោយភាពតានតឹង និងយុទ្ធសាស្ត្រកម្រិតខ្ពស់ពីភាគីទាំងពីរ។ អ្នកគាំទ្របាល់ទាត់ កំពុងរង់ចាំមើលថា តើផែនការរបស់ Mikel Arteta នឹងអាចជួយឲ្យ Arsenal សងសឹក និងទទួលបានលទ្ធផលល្អប្រសើរជាងមុន ឬយ៉ាងណា។