Inter Miami គ្រោងនាំ Robert Lewandowski មកលេងជាមួយ Lionel Messi ក្នុង MLS ឆ្នាំ ២០២៦
អត្ថបទសរសេរដោយ Bonat • 87 views
ក្លិប Inter Miami របស់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ Barcelona ដែលនឹងធ្វើឱ្យរូបគេ ចាប់ដៃគូ ជាមួយ Lionel Messi ក្នុងលីគ MLS នាឆ្នាំ ២០២៦។ Lewandowski នឹង ផុតកុងត្រា ជាមួយ Barcelona នៅរដូវក្តៅឆ្នាំ ២០២៦ ហើយនឹងមានសិទ្ធិចរចាជាមួយក្លិបផ្សេងចាប់ពីខែមករាទៅ។ Inter Miami កំពុង ស្វែងរកផ្ទះ សម្រាប់រូបគេនៅសហរដ្ឋអាមេរិក ខណៈដែលពួកគេជឿជាក់ថា ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ រូបនេះនឹងស្វែងរក បញ្ហាប្រឈមថ្មី។
Messi ទើបតែ បន្តកុងត្រា ៣ ឆ្នាំ រហូតដល់ឆ្នាំ ២០២៨ ហើយក្លិបចង់ធានាថា រូបគេមាន កីឡាករដែលមានទេពកោសល្យ គ្រប់គ្រាន់ដើម្បីជួយក្លិប ការពារពាន MLS Cup។ Lewandowski ត្រូវបានគេរំពឹងថានឹងចាកចេញពី Barca បន្ទាប់ពីលោកបាន ធ្លាក់ចុះ ទៅជាតួនាទី បម្រុង ក្នុងក្រុមរដូវកាលនេះ។ Inter Miami អាចនឹងចុះហត្ថលេខាលើ Lewandowski ជាខ្សែប្រយុទ្ធ 'លេខ ៩' បន្ទាប់ពីអតីតមិត្តរួមក្រុម Luis Suarez មិនទាន់សម្រេចចិត្តថានឹងបន្តនៅជាមួយក្លិបសម្រាប់រដូវកាលក្រោយ ឬយ៉ាងណា។
