Harry Kane មានទំនុកចិត្តក្នុងការបំបែកកំណត់ត្រាគ្រាប់បាល់របស់ Robert Lewandowski
អត្ថបទសរសេរដោយ Bonat • 96 views
ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្លិប Bayern Munich បានសារភាពថា រូបគេកំពុងដាក់គោលដៅបំបែកកំណត់ត្រាដ៏អស្ចារ្យរបស់ Robert Lewandowski ដែលធ្លាប់រកបាន ៤១ គ្រាប់ ក្នុងមួយរដូវកាលនៅ Bundesliga (កាលពីឆ្នាំ ២០២១)។ ក្នុងរដូវកាល ២០២៥-២៦ នេះ Kane រកបាន ១៨ គ្រាប់ រួចជាស្រេច ពីការបង្ហាញខ្លួនត្រឹមតែ ១៤ ប្រកួត ក្នុងលីគ។ រូបគេក៏រកបាន ៥ គ្រាប់ទៀតក្នុងពានរង្វាន់ Champions League ផងដែរ។ Kane បានប្រាប់ Sky Sport ថា៖ "ខ្ញុំគិតថាវាអាចទៅរួច" ប៉ុន្តែរូបគេដឹងថាវាជារឿងពិបាក ហើយត្រូវរក្សាស្ថិរភាពបែបនេះឱ្យបាន ៤ ទៅ ៥ ខែទៀត។
អតីតតារា Bayern លោក Mario Basler យល់ថា Kane អាចធ្វើបាន ព្រោះគេជាកីឡាករដែលខំប្រឹងខ្លាំងទាំងការជួយការពារ និងការបង្កើតឱកាសនៅតំបន់បម្រើ ខុសពី Lewandowski។ Kane បានជ្រើសរើសគ្រាប់បាល់ តែត យ៉ាងខ្លាំងក្លាចូលទីក្រុម Bayer Leverkusen ក្នុងវគ្គ Knockout ពាន Champions League ជាគ្រាប់បាល់ដែលគេពេញចិត្តបំផុតក្នុងឆ្នាំនេះ។ Bayern នឹងត្រូវជួប Heidenheim នៅថ្ងៃអាទិត្យនេះ ដែលជាការប្រកួតចុងក្រោយមុនពេលសម្រាករដូវរងា ដោយ Kane ប្តេជ្ញានឹងយកជ័យជម្នះដើម្បីរក្សាគម្លាត ៩ ពិន្ទុនៅលើកំពូលតារាង។
