Harry Kane សម្រេចចិត្តមិនប្រើលក្ខខណ្ឌផ្ទេរ €៦៥ លានអឺរ៉ូ និងចង់បន្តកុងត្រាថ្មីជាមួយ Bayern Munich
អត្ថបទសរសេរដោយ Bonat • 95 views
កីឡាករ Harry Kane ខ្សែប្រយុទ្ធក្រុម Bayern Munich បានសម្រេចចិត្ត មិនប្រើប្រាស់ លក្ខខណ្ឌក្នុងការលុបចោលកិច្ចសន្យាតម្លៃ €៦៥ លានអឺរ៉ូ (ដែលផុតកំណត់នៅដំណាច់ខែ មករា ឆ្នាំ ២០២៦) ហើយផ្ទុយទៅវិញ រូបគេចង់ បន្តកុងត្រាថ្មី ជាមួយក្លិបអាល្លឺម៉ង់។ Kane ដែលមានបំណងឈ្នះពានរង្វាន់បន្ថែមទៀត (បន្ទាប់ពីបានឈ្នះពាន Bundesliga កាលពីរដូវកាលមុន) ផ្តោតលើការ កសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនជាមួយក្រុម Bayern របស់លោក Vincent Kompany ជាជាងការវិលត្រឡប់ទៅ Tottenham ឬផ្ទេរទៅ Barcelona។
ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំ រូបនេះនៅតែរក្សាទម្រង់លេងដ៏អស្ចារ្យ ដោយស៊ុតបាន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣ ប្រកួត រួចមកហើយក្នុងរដូវកាលនេះ។ Barcelona ចង់បាន Kane មកជំនួស Robert Lewandowski ហើយបេក្ខភាពប្រធានក្លិបម្នាក់ថែមទាំងបានសន្យាថា នឹងព្យាយាមចុះហត្ថលេខាលើរូបគេ ប្រសិនបើខ្លួនជាប់ឆ្នោត។
