Harry Kane បានសរសើរយ៉ាងខ្លាំងចំពោះកម្លាំងចិត្ត និងភាពមិនចុះចាញ់របស់ Bayern Munich បន្ទាប់ពីឈ្នះពាន Bundesliga ជាលើកទី២ ជាប់គ្នា
កីឡា Apr 20, 2026

Harry Kane បានសរសើរយ៉ាងខ្លាំងចំពោះកម្លាំងចិត្ត និងភាពមិនចុះចាញ់របស់ Bayern Munich បន្ទាប់ពីឈ្នះពាន Bundesliga ជាលើកទី២ ជាប់គ្នា

អត្ថបទសរសេរដោយ Dany • 54 views

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានសរសើរកម្លាំងផ្លូវចិត្តដ៏រឹងមាំរបស់ក្រុម Bayern Munich បន្ទាប់ពីពួកគេឈ្នះពាន Bundesliga ជាលើកទី 2 ជាប់គ្នា ក្រោយយកឈ្នះ Stuttgart ដោយលទ្ធផល 4-2

ក្លិបយក្សអាល្លឺម៉ង់បានធានាពានមួយជាផ្លូវការ នៅកីឡដ្ឋាន Allianz Arena ខណៈនៅសល់ការប្រកួត 4 ទៀត។

ទោះបី Chris Führich បើកការរកគ្រាប់បាល់ឲ្យក្រុមភ្ញៀវមុនក៏ដោយ Bayern Munich បានតបតយ៉ាងលឿន ដោយរកបាន 3 គ្រាប់ ក្នុងរយៈពេលត្រឹម 6 នាទី តាមរយៈ Raphael Guerreiro, Nicolas Jackson និង Alphonso Davies

Harry Kane ដែលចូលជំនួស Jamal Musiala នៅពាក់កណ្តាលវគ្គទីមួយ បានបន្ថែមគ្រាប់ទី 4 នៅនាទី 52 មុនពេល Chema Andrés រកបានគ្រាប់ចុងក្រោយសម្រាប់ Stuttgart

ជ័យជម្នះនេះធ្វើឲ្យ Bayern Munich មាន 79 ពិន្ទុ នាំមុខក្រុមលេខ 2 Borussia Dortmund ដល់ទៅ 15 ពិន្ទុ ដែលបញ្ជាក់ពីការការពារពានដ៏អស្ចារ្យ។

បន្ទាប់ពីឈ្នះពាន Harry Kane បាននិយាយថា៖
“វាជារដូវកាលដ៏អស្ចារ្យសម្រាប់ពួកយើង។ ការបញ្ចប់លីគជាមួយទម្រង់លេង និងគ្រាប់បាល់ដែលយើងរកបាន បង្ហាញពីកម្លាំងចិត្តរបស់ក្រុម។ ចាប់តាំងពីប្រកួតដំបូងដល់ចុងក្រោយ យើងតែងតែប្រឹងប្រែងជានិច្ច”

ក្នុងរដូវកាលនេះ Harry Kane រកបាន 32 គ្រាប់ ក្នុង 27 ប្រកួត នៅលីគ ខណៈសរុបទាំងអស់គាត់រកបាន 51 គ្រាប់ ក្នុង 43 ប្រកួត

ចាប់តាំងពីផ្លាស់មកលេងនៅអាល្លឺម៉ង់ក្នុងឆ្នាំ 2023 គាត់បានចូលរួមក្នុងគ្រាប់បាល់សរុប 136 គ្រាប់ និងបញ្ជូនបាល់បាន 32 ដង ក្នុងការប្រកួត 139 ប្រកួត

ភាពថេរនៃការរកគ្រាប់បាល់របស់គាត់ បានជួយឲ្យ Bayern Munich មានរដូវកាលដ៏ល្អ ដោយរកបាន 109 គ្រាប់ និងមានគម្លាតគ្រាប់បាល់ដល់ទៅ +80



Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 5 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 7 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 7 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 7 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views