Hansi Flick បន្តបង្ហាញការគាំទ្រដ៏ស្មោះត្រង់ចំពោះ Gavi ដោយស្លៀកអាវ Gavi មុនការប្រកួត Spanish Super Cup វគ្គផ្តាច់ព្រ័ត្រ
អត្ថបទសរសេរដោយ Dany • 86 views
ថ្វីបើវាហាក់ដូចជារឿងតូចមួយដែលអាចនឹងភ្លេចក្នុងរយៈពេលពីរបីថ្ងៃទៅមុខ ប៉ុន្តែនេះគឺជាចំណុចមួយទៀតដែលធ្វើឱ្យ Hansi Flick ក្លាយជាគ្រូបង្វឹកពិសេស និងល្អបំផុតមួយរូប។
មុនការប្រកួតទល់នឹង Espanyol គាត់បានចេញមកស្លៀកអាវលេខរបស់ Gavi រួចហើយ។ ថ្ងៃនេះ មុនវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ទល់នឹង Real Madrid លោក Hansi Flickបានធ្វើដូចគ្នាម្តងទៀត ដោយស្លៀកអាវ Gavi ដើម្បីបង្ហាញការគាំទ្រយ៉ាងកក់ក្តៅ។
កាយវិការតូចមួយនេះមិនត្រឹមតែជាការគាំទ្រសម្រាប់កីឡាករវ័យក្មេងដែលកំពុងតស៊ូជាមួយរបួសក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនោះទេ វាក៏បង្ហាញពីភាពជាមនុស្ស និងការយកចិត្តទុកដាក់របស់ Hansi Flick ចំពោះកីឡាកររបស់គាត់ផងដែរ។ Gavi ដែលជាកីឡាករស្នូលរបស់ Barcelona បានខកខានការប្រកួតជាច្រើនដោយសាររបួសធ្ងន់ធ្ងរ ប៉ុន្តែការគាំទ្រពីគ្រូបង្វឹក និងក្រុមប្រាកដជាជួយបង្កើនទឹកចិត្តឱ្យគាត់ក្នុងដំណើរត្រឡប់មកវិញ។
អ្នកគាំទ្រ Culers ជាច្រើនបានសរសើរលោក Hansi Flick យ៉ាងខ្លាំងចំពោះកាយវិការនេះ ដែលបង្ហាញពីភាពជាមនុស្ស និងការយកចិត្តទុកដាក់ចំពោះកីឡាករទាំងអស់ មិនថាពួកគេកំពុងលេង ឬកំពុងសម្រាកពីរបួសក៏ដោយ។ វាជាចំណុចតូច ប៉ុន្តែមានអត្ថន័យធំ និងធ្វើឱ្យគ្រូបង្វឹកអាល្លឺម៉ង់រូបនេះកាន់តែទទួលបានការស្រឡាញ់ពីអ្នកគាំទ្រ និងកីឡាករ។