Gianni Infantino គិតថា FIFA គួរតែលុបបម្រាម ហើយអនុញ្ញាតឲ្យ Russia ត្រលប់មកលេងបាល់ទាត់អន្តរជាតិវិញ ដោយគ្មានលក្ខខណ្ឌ
អត្ថបទសរសេរដោយ Dany • 82 views
ប្រធាន FIFA លោក Gianni Infantino បានបង្កឱ្យមានភាពចម្រូងចម្រាសជាថ្មី បន្ទាប់ពីប្រកាសថា ការហាមឃាត់ (បម្រាម) លើក្រុមបាល់ទាត់របស់ Russia គួរតែត្រូវបានដកចេញ ឬលុបចោលទាំងស្រុង។ ការលើកឡើងនេះបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ទាំងក្នុងសហគមន៍បាល់ទាត់ និងនយោបាយអន្តរជាតិ។
នុងបទសម្ភាសន៍វែងមួយ លោក Gianni Infantino បាននិយាយថា ការហាមឃាត់ Russia មិនបានជួយដោះស្រាយបញ្ហាអ្វីទេ។ ផ្ទុយទៅវិញ វាបានធ្វើឲ្យមានតែការខកចិត្ត ការបែកបាក់ និងការស្អប់គ្នាកាន់តែខ្លាំង រវាងប្រទេស និងក្នុងសហគមន៍បាល់ទាត់។
លោកបានបញ្ជាក់ថា បាល់ទាត់គួរតែជាឧបករណ៍សម្រាប់ការផ្សះផ្សា ការតភ្ជាប់មនុស្ស និងការបង្កើតការសន្ទនា មិនមែនជាមធ្យោបាយដាក់ទណ្ឌកម្មនយោបាយឡើយ។ តាមទស្សនៈរបស់គាត់ ការដក Russia ចេញពីបាល់ទាត់អន្តរជាតិ មិនបានជួយឲ្យមានសន្តិភាព ឬដំណោះស្រាយទេ ប៉ុន្តែបែរជាបង្កើនភាពតានតឹងបន្ថែមវិញ។
ជាមួយគ្នានេះ Gianni Infantino ក៏បានការពារការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តល់ “ពានសន្តិភាពពិសេស” ដល់អតីតប្រធានាធិបតីអាមេរិក Donald Trump ដែលបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ គាត់បាននិយាយថា FIFA ត្រូវតែសហការជាមួយអ្នកដឹកនាំពិភពលោក ដើម្បីជំរុញការសន្ទនា និងការផ្សះផ្សា។
ទោះជាយ៉ាងណា ការលើកឡើងរបស់គាត់បានធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្ត ព្រោះពួកគេយល់ថា Russia គួរតែបន្តទទួលខុសត្រូវចំពោះសង្គ្រាម និងវិបត្តិដែលកំពុងកើតមាន។
សរុបមក មតិរបស់ Gianni Infantino បានបើកទំព័រថ្មីនៃការជជែកវែកញែកអំពីតួនាទីរបស់បាល់ទាត់ក្នុងនយោបាយ និងសន្តិភាពពិភពលោក។ ពេលនេះ ពិភពបាល់ទាត់កំពុងរង់ចាំមើលថា FIFA នឹងដើរតាមផ្លូវណាបន្ត។