Gareth Bale បង្ហើបពីហេតុផល 'ប៉ះពាល់អារម្មណ៍' ដែលធ្វើឲ្យលោកសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ទាំងវ័យត្រឹម ៣៣ ឆ្នាំ
អត្ថបទសរសេរដោយ Bonat • 103 views
អតីតតារាឆ្នើម Real Madrid និង Tottenham Hotspur លោក Gareth Bale បានទម្លាយថា មូលហេតុពិត ដែលធ្វើឲ្យលោកសម្រេចចិត្ត ចូលនិវត្តន៍ ពីបាល់ទាត់អាជីពក្នុងវ័យត្រឹម ៣៣ ឆ្នាំ (បន្ទាប់ពីចប់ World Cup ២០២២) គឺបណ្តាលមកពី សុខភាពឪពុករបស់លោកមានបញ្ហា។ Bale បាននិយាយថា៖ "ឪពុករបស់ខ្ញុំឈឺ ហើយនោះបានដើរតួនាទីយ៉ាងធំក្នុងការសម្រេចចិត្តរបស់ខ្ញុំ។... ខ្ញុំក៏បានដឹងថា មានរឿងច្រើនទៀតក្នុងជីវិតក្រៅពីបាល់ទាត់"។ លោកបានសង្កត់ធ្ងន់ថា ឪពុករបស់លោកបាន "លះបង់គ្រប់យ៉ាង" សម្រាប់អាជីពរបស់លោក។
ក្រៅពីបញ្ហាឪពុក លោក Bale យល់ថា ការលេងនៅ World Cup គឺជា "រឿងចុងក្រោយ" ដែលលោកចង់សម្រេចបាន ហើយក្រោយការប្រកួតនោះ លោកលែងមាន "អ្វីផ្សេងទៀតដែលត្រូវសម្រេច" ទៀតហើយ។ Bale ក៏បានបដិសេធផងដែរនូវពាក្យចចាមអារ៉ាមរបស់ប្រព័ន្ធផ្សព្វផ្សាយដែលថា លោកមាន ជម្លោះ ជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo ដោយបញ្ជាក់ថា "យើងមិនដែលមានបញ្ហាអ្វីជាមួយគ្នាទេ"។
