FIFA ប្រកាសចាប់ដៃគូជាមួយ YouTube មុន World Cup 2026! ដោយអ្នកគាំទ្រអាចមើល ១០ នាទីដំបូងនៃការប្រកួតផ្ទាល់ និងវីដេអូពីអតីតកាល តាមមាតិកាអនឡាញ មួយនេះ
By Dany • 46 views
FIFA បានប្រកាសជាផ្លូវការ អំពីការចាប់ដៃគូដ៏សំខាន់ជាមួយ YouTube មុនការប្រកួត World Cup 2026 ដើម្បីផ្លាស់ប្តូររបៀបដែលការប្រកួតត្រូវបានផ្សាយទៅកាន់ទស្សនិកជនដែលប្រើប្រាស់បណ្ដាញឌីជីថលជាចម្បង។ គោលបំណងសំខាន់របស់កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីទាក់ទាញអ្នកទស្សនាជាពិសេសគឺយុវវ័យ ដែលចូលចិត្តមើលមាតិកាអនឡាញ ជំនួសការទស្សនាតាមទូរទស្សន៍។
តាមកិច្ចព្រមព្រៀងនេះ អ្នកកាន់សិទ្ធិផ្សាយផ្លូវការ អាចបង្ហាញវីដេអូផ្ទាល់ និងវីដេអូពីអតីតកាល នៅលើ YouTube។ អ្នកគាំទ្រនៅជុំវិញពិភពលោក នឹងអាចមើល ១០ នាទីដំបូងនៃការប្រកួតនីមួយៗ និងមាតិកាសំខាន់ៗពីព្រឹត្តិការណ៍កន្លងមក។
ចលនានេះនឹងជួយទាក់ទាញយុវវ័យមកទស្សនា និងផ្ដល់ឱកាសឲ្យពួកគេបានទទួលបទពិសោធន៍ World Cup ដែលងាយស្រួល និងឆាប់រហ័ស។ ដោយប្រើប្រាស់វេទិកាអនឡាញធំបំផុតនៅលើពិភពលោកគឺ YouTube ។ អ្នកគាំទ្រអាចតាមដានក្រុម និងអ្នកកីឡាករដែលពួកគេចូលចិត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ក្នុងការអភិវឌ្ឍការផ្សាយបាល់ទាត់ និងពង្រីកដំណើរការទស្សនារបស់កីឡាបាល់ទាត់ទៅកាន់យុវជនជំនាន់ថ្មី។