ការផ្លាស់ប្តូរច្បាប់ថ្មីកំពុងមកដល់? ប្រធាន FIFA លោក Gianni Infantino ស្នើឲ្យកីឡាករដែលគ្របមាត់មិនជិតពាក់ព័ន្ធពាក្យរើសអើង ទទួលកាតក្រហមភ្លាមៗ ក្រោយករណី Gianluca Prestianni និង Vinicius Junior
អត្ថបទសរសេរដោយ Dany • 69 views
ប្រធាន FIFA លោក Gianni Infantino បានបង្ហាញយោបល់ថា កីឡាករណាដែលគ្របមាត់ខ្លួនឯង ក្នុងអំឡុងពេលមានការប្រកួតហើយបង្ហាញពាក្យសំដីដែលពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ គួរត្រូវបានបង្ហាញកាតក្រហមផ្ទាល់ និងបណ្តេញចេញពីទីលានភ្លាមៗ។
សំណើនេះកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធស្លាបរបស់ Benfica គឺ Gianluca Prestianni ត្រូវបានចោទប្រកាន់ថាបានប្រើពាក្យរើសអើងទៅលើតារា Real Madrid គឺ Vinicius Junior។ ករណីនេះបានបង្កការរិះគន់យ៉ាងខ្លាំង និងបង្កើតសម្ពាធឲ្យស្ថាប័នបាល់ទាត់ពិភពលោកពិចារណាវិធានការថ្មី។
លោក Gianni Infantino ជឿថា គួរតែមាន “ការសន្មត់ទុកជាមុន” ថាកីឡាករមានកំហុស ប្រសិនបើពួកគេបិទបាំងបបូរមាត់ក្នុងពេលនិយាយពាក្យមិនសមរម្យ។ តាមមតិរបស់គាត់ ការលាក់បបូរមាត់អាចត្រូវបានចាត់ទុកថាជាភស្តុតាងគ្រប់គ្រាន់បង្ហាញពីចេតនាមិនល្អ។
យ៉ាងណាក៏ដោយ សំណើនេះកំពុងបង្កការពិភាក្សាយ៉ាងទូលំទូលាយ ព្រោះមនុស្សមួយចំនួនព្រួយបារម្ភថា វាអាចនាំឲ្យមានការសម្រេចចិត្តលឿនពេក ដោយគ្មានភស្តុតាងច្បាស់លាស់។ ទោះបីជាយ៉ាងណា FIFA បន្តបញ្ជាក់ថា ការប្រឆាំងនឹងអំពើរើសអើងពូជសាសន៍ គឺជាអាទិភាពដ៏សំខាន់បំផុតក្នុងបាល់ទាត់ពិភពលោក។