មានការរិះគន់យ៉ាងខ្លាំងថា អង្គការ FIFA កំពុងផ្តោតលើការបង្កើតប្រាក់ចំណូល ជាងការពិចារណាផលប្រយោជន៍ទូទៅរបស់វិស័យបាល់ទាត់
កីឡា Apr 11, 2026

មានការរិះគន់យ៉ាងខ្លាំងថា អង្គការ FIFA កំពុងផ្តោតលើការបង្កើតប្រាក់ចំណូល ជាងការពិចារណាផលប្រយោជន៍ទូទៅរបស់វិស័យបាល់ទាត់

អត្ថបទសរសេរដោយ Dany • 102 views

ថ្មីៗនេះ FIFA បានណែនាំប្រភេទសំបុត្រថ្មីដែលមានតម្លៃខ្ពស់ជាងមុន សម្រាប់ការប្រកួត World Cup 2026 ដែលបានបង្កឲ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ព្រោះតម្លៃខ្លះខ្ពស់ជាងមុនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ឧទាហរណ៍ ប្រភេទសំបុត្រ “ជួរមុខទី១” បានកំណត់តម្លៃសំបុត្រសម្រាប់ការប្រកួតបើកឆាករបស់ USA ជាមួយ Paraguay នៅថ្ងៃទី 12 ខែ​មិថុនា នៅទីក្រុង Englewood ដល់ទៅ $4,105

មុនការកែប្រែនេះ សំបុត្រ ប្រភេទទី១ មិនដែលលើសពី $2,735 ឡើយ។

ក្រៅពីនេះ ក៏មានប្រភេទសំបុត្រថ្មីមួយទៀតឈ្មោះ ជួរមុខទី២ ដែលមានតម្លៃចន្លោះពី $1,940–$2,330 សម្រាប់ការប្រកួតដូចគ្នា នេះបើយោងតាមសារព័ត៌មាន The Athletic

ការកើនឡើងនៃតម្លៃ និងចំនួនប្រភេទសំបុត្រ បង្ហាញពីយុទ្ធសាស្ត្ររបស់ FIFA ក្នុងការបង្កើនប្រាក់ចំណូល ពីការប្រកួតដែលបានពង្រីកទៅជាក្រុមចំនួន 48

ការប្រកួត World Cup 2026 នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា នៅទីក្រុងម្ចាស់ផ្ទះចំនួន 16 នៅក្នុង សហរដ្ឋអាមេរិក, ម៉ិកស៊ីកូ និង កាណាដា ហើយជាលើកដំបូងដែលមានក្រុមចំនួន 48 និងការប្រកួតសរុប 104

យោងតាមឯកសារ “Ticket Products and Categories” ចេញថ្ងៃទី 9 ខែកញ្ញា សំបុត្រ ប្រភេទទី 1 គឺមានតម្លៃខ្ពស់បំផុត និងស្ថិតនៅតំបន់ជាន់ក្រោម ខណៈ ប្រភេទទី 2 គ្របដណ្តប់កន្លែងអង្គុយនៅជាន់ក្រោម និងជាន់លើ។

ការបន្ថែមប្រភេទ ជួរមុខ ថ្មីៗនេះ បង្ហាញថា FIFA បានបម្រុងកន្លែង VIP បន្ថែម ដែលធ្វើឲ្យមានការសង្ស័យអំពីរចនាសម្ព័ន្ធតម្លៃថ្មី។

រហូតមកដល់ពេលនេះ FIFA មិនទាន់បានចេញមតិយោបល់ជាផ្លូវការនៅឡើយទេ ទោះបីមានការសាកសួរពីសារព័ត៌មានក៏ដោយ។

Hundreds of fans report World Cup ticket woes for second day - Sportsnet.ca

តម្លៃសំបុត្រកើនឡើងខ្លាំង សម្រាប់ការប្រកួតសំខាន់ៗ

តម្លៃកើនឡើងមិនត្រឹមតែការប្រកួតបើកឆាកទេ ប៉ុន្តែប៉ះពាល់ដល់ការប្រកួតផ្សេងៗផងដែរ។ ឧទាហរណ៍ សំបុត្រថ្មីមានតម្លៃ $3,360 សម្រាប់ការប្រកួត Canada vs Bosnia and Herzegovina នៅថ្ងៃទី ថ្ងៃទី 12 ខែមិថុនា នៅទីក្រុង Toronto ខណៈសំបុត្រវគ្គ Round of 16 នៅ Philadelphia មានតម្លៃប្រហែល $905

សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅ MetLife Stadium ថ្ងៃទី 19 July សំបុត្រថ្នាក់ខ្ពស់បានកើនពី $8,680 ទៅដល់ $10,990។ សំបុត្រ ប្រភេទទី2 កើនទៅ $7,380 (ពី $5,575) ខណៈ ប្រភេទទី3 កើនទៅ $5,785 (ពី $4,185)។

គេហទំព័រផ្លូវការរបស់ FIFA បានបញ្ជាក់ថា សំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ ត្រូវបានលក់អស់ទាំងស្រុងតាំងពីសប្តាហ៍មុន។

ការរិះគន់ពីអ្នកគាំទ្រ និងការឆ្លើយតបពី FIFA

ការកើនឡើងតម្លៃនេះ បានបង្កការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេសបន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងការលក់សំបុត្រវិញកាលពីសប្តាហ៍មុន។

ប្រធាន FIFA លោក Gianni Infantino បានព្យាករថា សំបុត្រនឹងលក់អស់ទាំងអស់ ដោយសារការគាំទ្រខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក។

ដើម្បីបន្ថយសម្ពាធការរិះគន់ FIFA ក៏បានណែនាំប្រភេទសំបុត្រ “Fan Zone” ដែលមានតម្លៃសមរម្យជាងមុន កាលពីខែ ធ្នូ ប៉ុន្តែតម្លៃសំបុត្រសរុបនៅតែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ World Cup

What we're hearing about World Cup 2026: Trump's threat to move host cities  concerns sponsors - The Athletic

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 4 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 7 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 7 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 7 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views