Ferran Torres និង Pedri បង្ហាញថា Hansi Flick ដាក់វិន័យតឹងរឹងលើកីឡាករ FC Barcelona ដែលមកយឺត
អត្ថបទសរសេរដោយ Dany • 70 views
កីឡាករ Ferran Torres និង Pedri បានបង្ហាញពីវិធានការរឹងមាំរបស់គ្រូបង្វឹក Hansi Flick ចំពោះកីឡាករ Barcelona ដែលមកយឺតក្នុងការប្រជុំក្រុម។ បន្ទាប់ពីគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះមកដឹកនាំ ក្លិបយក្សកាតាឡានបានផ្លាស់ប្តូរវប្បធម៌ក្នុងបន្ទប់ផ្លាស់ខោអាវយ៉ាងខ្លាំង ដោយផ្តោតលើវិន័យ និងការគោរពពេលវេលា។
តាមការបង្ហើបរបស់កីឡាករទាំងពីរុ, គ្រូបង្វឹក Hansi Flickមើលឃើញថា “ការមកយឺត” មិនមែនជាបញ្ហាតូចទេ ប៉ុន្តែជាការមិនគោរពចំពោះក្រុមទាំងមូល។ ដូច្នេះ គាត់បានកំណត់ច្បាប់ច្បាស់លាស់ថា អ្នកណាមកយឺត ត្រូវទទួលពិន័យភ្លាមៗ ដោយគ្មានការលើកលែង។ វាអាចជាការពិន័យហិរញ្ញវត្ថុ ឬវិធានការផ្សេងៗ ដែលបង្ហាញថា គាត់មិនទទួលយកការខ្វះវិន័យឡើយ។
ការដឹកនាំរបស់ Hansi Flick ត្រូវបានពិពណ៌នាថា មានភាពតឹងរឹង និងយកចិត្តទុកដាក់លម្អិតខ្ពស់។ គាត់ជឿថា ជោគជ័យចាប់ផ្តើមពីរឿងតូចៗ ដូចជា ការមកទាន់ពេល និងការរៀបចំខ្លួនឱ្យរួចរាល់មុនពេលប្រជុំ។ សម្រាប់គាត់ ពេលវេលាគឺជាផ្នែកមួយនៃវិន័យ និងភាពជាអាជីព។
ការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាសថ្មីនៅក្នុងក្រុម Barcelona ដែលកីឡាករត្រូវមានការទទួលខុសត្រូវខ្ពស់ជាងមុន។ ទោះបីជាវិន័យមានភាពតឹងរឹងក្តី ក៏វាបង្ហាញពីគោលដៅច្បាស់លាស់របស់គ្រូបង្វឹកក្នុងការកសាងក្រុមឱ្យមានស្មារតីរួម និងការប្រកួតប្រជែងខ្ពស់បំផុត។