Fermin Lopez បានព្រមានមិត្តរួមក្រុម FC Barcelona ឲ្យត្រៀមខ្លួនសម្រាប់ការប្រកួតតានតឹងជាមួយ Newcastle United នៅ St James' Park ក្នុង UEFA Champions League
អត្ថបទសរសេរដោយ Dany • 82 views
ខ្សែបម្រើ Fermin Lopez បានព្រមានមិត្តរួមក្រុម FC Barcelona ឱ្យត្រៀមខ្លួនសម្រាប់ការប្រកួតដ៏តានតឹង ខណៈពួកគេត្រូវធ្វើដំណើរទៅជួប Newcastle United ក្នុងការប្រកួត UEFA Champions League នៅទីលានល្បី St James' Park។
តារាវ័យក្មេងរបស់ក្រុមកាតាឡានបានបញ្ជាក់ថា ទីលានរបស់ Newcastle គឺជាកន្លែងលេងដ៏ពិបាក ព្រោះបរិយាកាសអ្នកគាំទ្រក្តៅគគុក និងរបៀបលេងដែលមានភាពរឹងមាំខាងរាងកាយរបស់ក្រុមម្ចាស់ផ្ទះ។
Barcelona ទើបតែទទួលបានជ័យជម្នះតឹងរឹង 1-0 លើ Athletic Club ក្នុង La Liga កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែការអបអរមិនបានយូរទេ ព្រោះក្រុមបានប្តូរភ្លាមៗទៅផ្តោតលើការប្រកួតធំនៅអឺរ៉ុបខាងមុខ។
Fermin Lopez បានលើកឡើងថា ការប្រកួតជាមួយ Newcastle United នឹងត្រូវការកម្លាំង និងការផ្តោតអារម្មណ៍ខ្ពស់ ព្រោះក្រុមអង់គ្លេសមានរបៀបលេងដែលមានភាព physical និងអាចបង្កបញ្ហាដល់គូប្រកួតបានគ្រប់ពេល។