FC Barcelona ចាប់ផ្តើមទំនាក់ទំនងជាមួយ Atlético Madrid លើការផ្ទេរ Julián Álvarez ខណៈ Robert Lewandowski និងត្រូវចាកចេញឆាប់ៗនេះ
កីឡា Apr 28, 2026

FC Barcelona ចាប់ផ្តើមទំនាក់ទំនងជាមួយ Atlético Madrid លើការផ្ទេរ Julián Álvarez ខណៈ Robert Lewandowski និងត្រូវចាកចេញឆាប់ៗនេះ

អត្ថបទសរសេរដោយ Dany • 65 views

ក្លិបយក្សកាតាឡាន់ Barcelona ត្រូវបានរាយការណ៍ថា បានចាប់ផ្តើមការពិភាក្សាជាមួយ Atlético Madrid ដើម្បីស្វែងរកឱកាសផ្ទេរ ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន Julián Álvarez នៅរដូវក្តៅនេះ។ តារាឈ្នះពាន World Cup រូបនេះ ត្រូវបានកំណត់ជាគោលដៅសំខាន់ ដើម្បីជំនួស Robert Lewandowski ដែលកំពុងត្រៀមចាកចេញពីក្លិប។

យោងតាមប្រភពព័ត៌មាន កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានស្ថិតក្នុងបញ្ជីចាប់អារម្មណ៍របស់ Barcelona យូរមកហើយ តាំងពីសម័យលេងនៅ River Plate មុនផ្ទេរទៅ Manchester City។ បច្ចុប្បន្ន ក្លិបបានចាប់ផ្តើមសាកសួរទៅកាន់ Atlético Madrid អំពីលទ្ធភាពនៃការផ្ទេរនេះ។

New bombshell about Julián Álvarez: Disenchanted with Atlético? Barça is  watching

ទោះជាយ៉ាងណា ការនាំយក Álvarez មិនមែនជារឿងងាយស្រួលឡើយ។ គេបានផ្ទេរទៅ Atlético Madrid ក្នុងឆ្នាំ ២០២៤ ជាមួយតម្លៃអាចឡើងដល់ ៩៥លានអឺរ៉ូ ហើយមានកុងត្រាដែលកំណត់តម្លៃបំបែកកុងត្រាខ្ពស់ដល់ ៥០០លានអឺរ៉ូ។ ខណៈពេលដែល Barcelona សង្ឃឹមលើបំណងផ្ទាល់របស់កីឡាករ ដូចករណី Antoine Griezmann កន្លងមក ក៏ដោយ ប៉ុន្តែ Atlético Madrid ត្រូវបានគេរាយការណ៍ថា វាយតម្លៃកីឡាករនេះប្រមាណ ១២០លានអឺរ៉ូ ដែលជាបញ្ហាធំសម្រាប់ប្រធានក្លិប Joan Laporta

ការចាប់អារម្មណ៍លើ Álvarez មានទំនាក់ទំនងផ្ទាល់ជាមួយអនាគតរបស់ Lewandowski។ ខ្សែប្រយុទ្ធជនជាតិប៉ូឡូញនឹងឈានចូលវ័យ ៣៨ឆ្នាំ នៅដើមរដូវកាលក្រោយ ហើយទោះបីនៅតែមានប្រសិទ្ធភាពក្នុងការរកគ្រាប់បាល់ ក៏ដោយ ក្លិបកំពុងរៀបចំផ្លាស់ប្តូរជំនាន់កីឡាករថ្មីៗចូល។

មានព័ត៌មានថា Juventus និង AC Milan កំពុងនាំមុខក្នុងការប្រជែងយក Lewandowski ជាកីឡាករឥតតម្លៃផ្ទេរ ដោយផ្តល់តួនាទីសំខាន់ដល់គេ។ ខណៈដែល Barcelona បានផ្តល់សំណើបន្តកុងត្រា ប៉ុន្តែមានការកាត់បន្ថយប្រាក់ខែ និងតួនាទី ក៏ធ្វើឲ្យការចាកចេញកាន់តែមានភាពអាចកើតឡើងខ្ពស់។

បើទោះបីជាការចាប់អារម្មណ៍ពី Barcelona មានភាពជាក់លាក់ក៏ដោយ ខាងកីឡាករ Álvarez បានចេញមុខបដិសេធពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្ដូរក្រុមភ្លាមៗនេះ។ តំណាងរបស់គេបានបញ្ជាក់ថា ព័ត៌មានអំពីគ្រួសាររបស់គេធ្វើដំណើរទៅស្វែងរកផ្ទះនៅកាតាឡាន់ គឺ “មិនពិតទាំងស្រុង”។

ដោយសរុប ការផ្ទេរនេះអាចក្លាយជាការផ្លាស់ប្តូរធំមួយសម្រាប់ Barcelona បើពួកគេចង់បង្កើតក្រុមជំនាន់ថ្មីមួយ បន្ទាប់ពីសម័យរបស់ Lewandowski

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views