Ethan Nwaneri ស៊ុតគ្រាប់ដំបូងជាមួយ Marseille ក្នុងរយៈពេលត្រឹមតែ 13 នាទីប៉ុណ្ណោះ
អត្ថបទសរសេរដោយ Dany • 97 views
Ethan Nwaneri បានចាប់ផ្តើមជំពូកថ្មីក្នុងអាជីពរបស់ខ្លួនយ៉ាងអស្ចារ្យ ដោយក្នុងការប្រកួតដំបូងជាប់ជម្រើសដំបូងជាមួយក្លិប Marseille គាត់អាចរកបានគ្រាប់បាល់ដំបូងភ្លាមៗ ក្នុងរយៈពេលត្រឹមតែ 13 នាទី ប៉ុណ្ណោះ។
ការស៊ុតបញ្ចូលទីនេះ មិនត្រឹមតែជាគ្រាប់ដំបូងរបស់ Nwaneri ជាមួយក្លិបថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនុកចិត្ត និងសមត្ថភាពប្រយុទ្ធរបស់កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេងរូបនេះផងដែរ។ វាជាសញ្ញាដ៏ល្អមួយថា ការផ្លាស់មកលេងនៅបារាំង គឺជាជំហានត្រឹមត្រូវសម្រាប់ការអភិវឌ្ឍខ្លួន។
នេះត្រូវបានចាត់ទុកថា ជា “ពេលវេលាកសាងសមត្ថភាព” ដ៏សំខាន់សម្រាប់ Ethan Nwaneri ព្រោះប្រសិនបើក្លិប Arsenal មិនសម្រេចបញ្ចេញឲ្យខ្ចីជើងទេ គាត់នឹងពិបាករកឱកាសចូលលេងជាប្រចាំក្នុងជម្រើសដំបូងក្រុមធំ ដោយសារការប្រកួតប្រជែងខ្ពស់។
ការស៊ុតគ្រាប់ដំបូងនេះ អាចក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ សម្រាប់អាជីពរបស់ Nwaneri នៅ Marseille ខណៈអ្នកគាំទ្រកំពុងរង់ចាំមើលថា តារាវ័យក្មេងរូបនេះ នឹងបន្តរីកចម្រើន និងបង្ហាញសមត្ថភាពបានដល់កម្រិតណា នៅលើឆាកអឺរ៉ុប។