Erling Haaland បរិច្ចាគសៀវភៅបុរាណតម្លៃ £100,000 ទៅបណ្ណាល័យនៅ Bryne
អត្ថបទសរសេរដោយ Dany • 62 views
ខ្សែប្រយុទ្ធរបស់ Manchester City គឺ Erling Haaland បានទិញសៀវភៅបុរាណអំពីជនជាតិ Vikings ដែលមានតម្លៃដល់ទៅ £100,000 ហើយបានសម្រេចបរិច្ចាគវាទៅបណ្ណាល័យមួយនៅទីក្រុង Bryne ប្រទេសន័រវែស។
សៀវភៅនេះមានឈ្មោះថា “Royal Sagas” ដែលត្រូវបានសរសេរដោយ Snorre Sturlason នៅឆ្នាំ 1594 ហើយត្រូវបានទិញដោយ Haaland រួមជាមួយឪពុករបស់គាត់ Alf-Inge Haaland។ ការទិញនេះបានធ្វើឲ្យសៀវភៅនេះក្លាយជាសៀវភៅមានតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសន័រវែស។
ទោះបីជាវាជាវត្ថុមានតម្លៃខ្ពស់ក៏ដោយ Haaland មិនបានរក្សាទុកសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែបានសម្រេចឲ្យវាត្រូវដាក់តាំងបង្ហាញនៅបណ្ណាល័យក្នុង Bryne ដែលជាទីកន្លែងដែលគាត់បានធំឡើង បន្ទាប់ពីកើតនៅទីក្រុង Leeds។
Haaland បាននិយាយថា ទោះបីគាត់មិនមែនជាមនុស្សចូលចិត្តអានសៀវភៅច្រើនក៏ដោយ ប៉ុន្តែគាត់ចង់ឲ្យសៀវភៅនេះបើកឲ្យមនុស្សគ្រប់គ្នាអានបាន ដើម្បីស្គាល់ពីប្រវត្តិសាស្ត្ររបស់មនុស្សដែលមកពីតំបន់ Bryne និង Jaeren។
ការទិញសៀវភៅនេះ ត្រូវបានធ្វើឡើងតាមការដេញថ្លៃតាមទូរស័ព្ទនៅខែធ្នូ។ បន្ទាប់ពីទិញរួច សៀវភៅប្រវត្តិសាស្ត្រនេះ នឹងត្រូវដាក់រក្សាទុក និងបង្ហាញសាធារណៈនៅ Municipality of Time ក្នុងតំបន់ Jaeren ដើម្បីឲ្យមនុស្សទូទៅអាចមកមើល និងសិក្សាបាន។
សកម្មភាពនេះ បង្ហាញថា Erling Haaland មិនត្រឹមតែជាតារាបាល់ទាត់ល្បីប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានការយកចិត្តទុកដាក់លើវប្បធម៌ និងប្រវត្តិសាស្ត្ររបស់តំបន់កំណើតរបស់គាត់ផងដែរ។