Erling Haaland ជួយ Manchester City ឈ្នះ Galatasaray 2-0 ធានាកៅឡើងទៅវគ្គ 16 ក្រុម Champions League
កីឡា Jan 29, 2026

Erling Haaland ជួយ Manchester City ឈ្នះ Galatasaray 2-0 ធានាកៅឡើងទៅវគ្គ 16 ក្រុម Champions League

អត្ថបទសរសេរដោយ Dany • 86 views

Erling Haaland បានរកឃើញអារម្មណ៍នៃការស៊ុតគ្រាប់បាល់ពី Open Play ម្តងទៀត ខណៈ Manchester City យកឈ្នះ Galatasaray 2-0 និងធានាកៅអីទៅកាន់វគ្គ 16 ក្រុម UEFA Champions League ដោយភាពតានតឹងខ្លាំង។

ខ្សែប្រយុទ្ធន័រវេសរូបនេះ បានខកខានឱកាសមួយនៅដើមប្រកួត ប៉ុន្តែបន្តិចក្រោយមក គាត់បានស្តារទម្រង់ឡើងវិញ ដោយស៊ុតបាល់បែបត្រជាក់ចិត្ត ចូលទីនៅវគ្គទីមួយ ដែលជាគ្រាប់បាល់ Open Play ដំបូងរបស់គាត់ ក្នុងរយៈពេល 10 ប្រកួតចុងក្រោយ។

មុនចប់វគ្គទីមួយ Rayan Cherki បានបន្ថែមគ្រាប់ទីពីរ សម្រាប់ Man City បន្ទាប់ពីទទួលបាន assist មួយទៀតពី Jeremy Doku ដែលលេងបានលេចធ្លោជាងគេក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណា ដំណឹងអាក្រក់បានកើតឡើង នៅពេល Doku ត្រូវបានប្ដូរចេញពីទីលាន ដោយសារសង្ស័យថាមានរបួសជង្គង់ ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង។

នៅវគ្គទីពីរ Galatasaray បានដាក់សម្ពាធយ៉ាងខ្លាំង លើក្រុមរបស់ Pep Guardiola ប៉ុន្តែមិនអាចឆ្លៀតឱកាសសំខាន់ៗបានឡើយ ខណៈអ្នកចាំទី Gianluigi Donnarumma ធ្វើការសង្គ្រោះយ៉ាងអស្ចារ្យ បដិសេធការស៊ុតជិតទីពី Victor Osimhen

ក្នុងអំឡុងការប្រកួត លទ្ធផលពីទីលានផ្សេងៗទូទាំងអឺរ៉ុប បានធ្វើឲ្យ Man City ធ្លាក់ចុះទៅលេខ 4 ក្នុងតារាង League Phase ជាបណ្តោះអាសន្ន។ ទោះយ៉ាងណា នៅចុងក្រោយ ពួកគេបានឆ្លងកាត់វគ្គនេះដោយស្រាលស្រាវ បញ្ចប់នៅលំដាប់លេខ 8 និងជៀសវាងការចូលលេងវគ្គ Play-off បន្ទាប់ពី Benfica យកឈ្នះ Real Madrid ដែលជាក្រុមឈ្នះពាន 15 ដង និងធ្លាក់ទៅលេខ 9 ក្នុងតារាង។

ជ័យជម្នះនេះ គឺជាដំណឹងល្អសម្រាប់ Manchester City ប៉ុន្តែស្ថានភាពរបួសរបស់ Jeremy Doku នៅតែជាចំណុចដែលត្រូវតាមដានយ៉ាងជិតស្និទ្ធ មុនការប្រកួតធំៗបន្ទាប់។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 7 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 11 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 8 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 11 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 10 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 11 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 10 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 11 views