Eric Garcia បដិសេធ PSG ហើយជិតបន្តកិច្ចសន្យារយៈពេលវែងជាមួយ Barcelona
អត្ថបទសរសេរដោយ Bonat • 100 views
ខ្សែការពារ Eric Garcia (វ័យ ២៤ ឆ្នាំ) របស់ Barcelona ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើពីក្លិប Paris Saint-Germain (PSG) ហើយការចរចាបន្ត កិច្ចសន្យារយៈពេលវែង ជាមួយ Barca បានឈានដល់ "ដំណាក់កាលចុងក្រោយ" ហើយ។ Garcia ដែលមានកិច្ចសន្យាផុតនៅរដូវក្តៅខាងមុខ បានក្លាយជាកីឡាករដ៏សំខាន់ក្រោមការដឹកនាំរបស់លោក Hansi Flick ដោយរូបគេជាកីឡាករដែល លេងបាននាទីច្រើនបំផុត ក្នុងក្រុមរដូវកាលនេះ (បង្ហាញខ្លួន ១៧ ប្រកួត)។ លោក Flick បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការបញ្ចុះបញ្ចូល Garcia (ដែលធ្លាប់គិតចង់ចាកចេញទៅខ្ចីជើងម្តងទៀត) ឱ្យបន្តនៅក្លិប។
ទោះបីជាមានការចាប់អារម្មណ៍ពីលោក Luis Enrique គ្រូបង្វឹក PSG ដែលធ្លាប់ស្គាល់ Garcia ពីក្រុមជម្រើសជាតិអេស្ប៉ាញក៏ដោយ Garcia បានជ្រើសរើស "ផ្ទះ" របស់គេ ហើយផ្តោតលើគម្រោងរបស់លោក Flick។ Barcelona ត្រូវគេរំពឹងថា នឹងប្រគល់តួនាទី ជាប្រធានក្រុមនាពេលអនាគត ដល់ Garcia ដោយសារភាពជាអ្នកដឹកនាំ និងការយល់ដឹងពីទស្សនវិជ្ជារបស់ក្លិប។
