Elliot Anderson មានតម្លៃខ្លួន £១០០ លានផោន ខណៈ Man Utd កំពុងតាមដានយ៉ាងដិតដល់
អត្ថបទសរសេរដោយ Bonat • 98 views
ខ្សែបម្រើឆ្នើម Elliot Anderson របស់ក្រុម Nottingham Forest ត្រូវបានគេវាយតម្លៃថាមានតម្លៃខ្លួនរហូតដល់ £១០០ លានផោន ($១៣៤ លានដុល្លារ) ចំពេលមានព័ត៌មានថា Manchester United និង Manchester City កំពុងចាប់អារម្មណ៍ចង់បានរូបគេក្នុងខែមករានេះ។ អតីតខ្សែប្រយុទ្ធ Forest លោក Marlon Harewood បានបញ្ជាក់ថា Anderson "ពិតជាសមនឹងតម្លៃ £១០០ លានផោន" នេះណាស់ បើធៀបនឹងទីផ្សារបច្ចុប្បន្ន និងសមត្ថភាពដ៏អស្ចារ្យដែលគេបានបង្ហាញក្នុងលីគ។ ចាប់តាំងពីផ្ទេរពី Newcastle មកកាន់ Forest ក្នុងឆ្នាំ ២០២៤ Anderson (វ័យ ២៣ ឆ្នាំ) បានវិវត្តខ្លួនជាខ្សែបម្រើកម្រិតកំពូល និងបានជាប់ជម្រើសជាតិអង់គ្លេសចំនួន ៦ ដង។ គេត្រូវបានរំពឹងថានឹងមានឈ្មោះក្នុងក្រុមរបស់លោក Thomas Tuchel សម្រាប់ព្រឹត្តិការណ៍ World Cup ២០២៦។
ម្ចាស់ក្លិបលោក Evangelos Marinakis នឹងមិនងាយបញ្ចុះតម្លៃឡើយ។ ម្យ៉ាងទៀត Anderson មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៩ ដែលធ្វើឱ្យ Forest មិនមានសម្ពាធក្នុងការលក់ចេញក្នុងតម្លៃថោកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែការពារ Man Utd លោក Paul Parker យល់ថាការចំណាយ £១០០ លានផោនលើកីឡាករម្នាក់គឺជារឿង "ឆ្កួតឡប់" សម្រាប់ United ព្រោះក្លិបត្រូវការការស្ថាបនាជារួមឡើងវិញ មិនមែនគ្រាន់តែទិញកីឡាករម្នាក់នោះទេ។
