Eden Hazard បើកចិត្តនិយាយ៖ “ខ្ញុំគ្រាន់តែចង់ក្លាយជាខ្លួនឯង” ទោះអតីតគ្រូរបស់គាត់ជំរុញឱ្យធ្វើតាមរលក្ខណះរបៀបរស់នៅបែបវិន័យរបស់ Cristiano Ronaldo ក៏ដោយ
អត្ថបទសរសេរដោយ Dany • 76 views
អតីតកីឡាកររបស់ Chelsea គឺ Eden Hazard បានបង្ហើបពីមូលហេតុដែលគាត់បដិសេធមិនធ្វើតាមរបៀបរស់នៅបែបវិន័យខ្លាំងដូច Cristiano Ronaldo ទោះបីអតីតគ្រូបង្វឹករបស់គាត់ធ្លាប់ជំរុញយ៉ាងខ្លាំងក៏ដោយ។
Hazard បានប្រាប់ថា ក្នុងអំឡុងពេលលេងនៅ Premier League មានគ្រូបង្វឹកម្នាក់បានប្រាប់គាត់ឱ្យយកគំរូតាម Ronaldo របបអាហារតឹងរ៉ឹង ការហ្វឹកហាត់បន្ថែម ការគេងម៉ោងគ្រប់គ្រាន់ និងការលះបង់របៀបរស់នៅផ្ទាល់ខ្លួន។ ប៉ុន្តែ Hazard បានជ្រើសរើសផ្លូវផ្សេង។
អតីតតារាបែលហ្ស៊ិករូបនេះបាននិយាយថា គាត់ផ្តល់តម្លៃដល់ សុភមង្គលផ្ទាល់ខ្លួន ជាងការក្លាយជាម៉ាស៊ីនបាល់ទាត់ដ៏ល្អឥតខ្ចោះ ឬលើសអ្នកណាម្នាក់។ គាត់មិនខ្លាចទទួលស្គាល់ថា គាត់នៅតែចូលចិត្តញ៉ាំអាហារធម្មតា និងផឹក កែវស្រាវ៉ាញ ជាមួយមិត្តភក្តិ ជីវិតដែលខុសពីរបៀបរស់នៅដ៏តឹងរឹងរបស់ Ronaldo។
Hazard បានបញ្ជាក់ច្បាស់ថា៖
“ខ្ញុំមិនចង់ធ្វើជាអ្នកណាផ្សេងទេ។ ខ្ញុំគ្រាន់តែចង់ក្លាយជាខ្លួនឯង ហើយខ្ញុំមិនស្តាយក្រោយទេ។”
អ្នកវិភាគជាច្រើនយល់ថា នេះជាមូលហេតុដែល Hazard មិនបានឈានដល់កម្រិតស្ថិតិដូច Ronaldo ប៉ុន្តែក៏ជាហេតុផលដែលអ្នកគាំទ្រស្រឡាញ់គាត់ ព្រោះគាត់លេងដោយភាពរីករាយ និងភាពពិតប្រាកដ។
ខណៈ Ronaldo ត្រូវបានគេចាត់ទុកថាជាគំរូនៃវិន័យ និងភាពលះបង់។ Hazard បង្ហាញមុខមាត់មួយទៀតនៃភាពជាកីឡាករលំដាប់ពិភពលោក៖ មនុស្សដែលជោគជ័យ តែរក្សាអត្តសញ្ញាណ និងជីវិតផ្ទាល់ខ្លួនរបស់ខ្លួន។
សម្រាប់អ្នកគាំទ្រ Chelsea រឿងនេះគ្រាន់តែបន្ថែមភាពជាតារាពិសេសរបស់ Hazard មិនមែនដោយសារតែគាត់ល្អឥតខ្ចោះទេ ប៉ុន្តែដោយសារតែគាត់រស់ដោយជាគាត់ពិតប្រាកដ។