Dominik Szoboszlai ត្រលប់មកវិញយ៉ាងអស្ចារ្យ ខណៈ Liverpool បំបាក់ Marseille 3-0 ក្នុងការប្រកួត Champions League
អត្ថបទសរសេរដោយ Dany • 78 views
ក្រុម Liverpool បានបង្ហាញទម្រង់លេងដ៏រឹងមាំ និងមានស្ថិរភាពមួយក្នុងការប្រកួត Champions League យប់ថ្ងៃពុធ ដោយយកឈ្នះ Marseille 3-0 នៅកីឡដ្ឋាន Stade Velodrome ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់ក្រុមដឹកនាំដោយ Arne Slot ក្នុងដំណើរទៅរកការកក់កៅអីវគ្គ 16 ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។
ទោះបីការត្រលប់មកវិញរបស់ Mohamed Salah បន្ទាប់ពីបេសកកម្ម Africa Cup of Nations បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក៏ដោយ ប៉ុន្តែការបង្ហាញទម្រង់លេងរបស់ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ មិនទាន់ស្ថិតក្នុងកម្រិតល្អបំផុតនៅឡើយ។ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្រោយវិលត្រឡប់មកក្លិប Salah មើលទៅមិនទាន់រកឃើញចង្វាក់លេង និងមានឥទ្ធិពលតិចលើការប្រកួត។
ក្រុមរបស់ Roberto De Zerbi មើលទៅមិនអាចប្រឆាំងបានល្អក្នុងតង់ទីមួយ ហើយទោះបីមានការកែលម្អខ្លះៗក្រោយពេលសម្រាកក៏ដោយ Liverpool នៅតែបន្តគ្រប់គ្រងការប្រកួត។ គ្រាប់ទីពីររបស់ក្រុមភ្ញៀវកើតឡើង បន្ទាប់ពីអ្នកចាំទី Geronimo Rulli ប៉ះបាល់ low cross ដ៏គ្រោះថ្នាក់របស់ Jeremie Frimpong ចូលទីខ្លួនឯង។
នៅចុងបញ្ចប់ការប្រកួត Cody Gakpo ដែលចូលជាជម្រើសបម្រុង បានបិទបញ្ចប់ជ័យជម្នះជាមួយគ្រាប់បាល់នៅនាទីបន្ថែមពេល ដែលជួយបង្កើនទំនុកចិត្តយ៉ាងខ្លាំង សម្រាប់ Arne Slot និងកីឡាកររបស់គាត់។
ជ័យជម្នះនេះ បានជួយឲ្យ Liverpool ឡើងមកឈរលំដាប់ទី 4 នៅតារាងវគ្គ league phase មុនការប្រកួតចុងក្រោយនៅ Anfield សប្ដាហ៍ក្រោយ ទល់នឹង Qarabag ខណៈការប្រកួតនេះ នឹងកំណត់អនាគតរបស់ពួកគេនៅ Champions League រដូវកាលនេះ។