អបអរសាទរ៖ Diogo Jota និងការទទួលពានពិសេសពី Globe Soccer Awards ២០២៥
អត្ថបទសរសេរដោយ Dany • 87 views
បើទោះបីជា Diogo Jota បានបាត់បង់ជីវិត សេចក្តីគោរព និង កេរ្តិ៍ឈ្មោះ របស់គាត់នៅតែមានតម្លៃខ្ពស់ និងទទួលបានការសម្គាល់ក្នុងវិស័យបាល់ទាត់។ នៅក្នុងកម្មវិធី Globe Soccer Awards ២០២៥ គាត់ត្រូវបានទទួល ពានពិសេស ដោយឪពុកម្តាយរបស់គាត់បានចូលរួមទទួលជំនួស។
ការបាត់បង់ជីវិតរបស់ Diogo Jota កើតឡើងនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ នៅពេលគាត់និងបងប្រុសរបស់គាត់ Andre Silva ដែលមានអាយុ ២៥ ឆ្នាំ បានជួប ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ នៅខេត្ត Zamora ប្រទេសអេស្ប៉ាញ ខណៈពួកគេចេញទៅដល់ច្រកទូកសម្រាប់ត្រៀមទៅប្រទេសអង់គ្លេស។ នេះកើតឡើងបន្ទាប់ពីគាត់ទទួលបានការណែនាំពីគ្រូពេទ្យមិនឱ្យធ្វើដំណើរតាមអាកាសបន្ទាប់ពីបានធ្វើ ការវះកាត់សួត មួយនៅថ្មីៗនេះ ដោយគេបានជ្រើសការធ្វើដំណើរតាម រថយន្ត ។
ការទទួល ពានរង្វាន់នេះ ព្រមទាំងការចូលរួមរបស់ឪពុកម្តាយ Diogo Jota គឺជាការបង្ហាញថា កេរ្តិ៍ឈ្មោះ និងភាពលេចធ្លោរបស់គាត់នៅតែមានតម្លៃ និងកត់សម្គាល់ដោយសហគមន៍បាល់ទាត់ទូទាំងពិភពលោក មិនថារូបកាយមិននៅក៏ដោយ។ ហើយការទទួល ពានពិសេស នៅព្រឹត្តិការណ៍នេះ គឺជាការទទួលស្គាល់អំណាចបាល់ទាត់កម្រិតខ្ពស់របស់គាត់។