លោក Didier Deschamps ចេញមុខការពារ Ousmane Dembele ពេញទំហឹង ក្រោយស៊ុតបំបែកពងមាន់នៅ World Cup
កីឡា Jun 24, 2026

លោក Didier Deschamps ចេញមុខការពារ Ousmane Dembele ពេញទំហឹង ក្រោយស៊ុតបំបែកពងមាន់នៅ World Cup

អត្ថបទសរសេរដោយ Danny • 36 views

គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានចេញមុខមកតតាំង និងការពារកូនក្រុមរបស់លោកគឺ Ousmane Dembele យ៉ាងខ្លាំងៗ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ក្នុងជំនួបយកឈ្នះអ៊ីរ៉ាក់ ៣-០ កាលពីថ្ងៃអង្គារ។ កាលពីប្រកួតមុនទល់នឹងសេណេហ្គាល់ (Senegal) រូបគេបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកសារព័ត៌មាន ព្រោះតែលេងមិនសូវដាច់ និងគ្មានឱកាសស៊ុតចំគោលដៅទាល់តែសោះ។

នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Deschamps បាននិយាយលេងសើចលាយឡំការឌឺដងទៅកាន់អ្នកកាសែតថា៖ «ប្រហែលជាពេលនេះពួកអ្នក [អ្នកកាសែត] ឈប់រំខានគាត់ ហើយទៅរកគោលដៅផ្សេងទៀតហើយមើលទៅ។ គាត់មិនមានបញ្ហាអ្វីទាល់តែសោះ គ្រាន់តែគាត់កំពុងសម្របខ្លួនទៅនឹងប្រព័ន្ធលេងថ្មីដែលខុសពីការលេងនៅក្លិបប្រចាំឆ្នាំតែប៉ុណ្ណោះ»

នៅក្នុងការប្រកួតទល់នឹងអ៊ីរ៉ាក់ Dembele បានបង្ហាញឱ្យឃើញពីមូលហេតុដែលធ្វើឱ្យលោក Deschamps មានទំនុកចិត្តលើរូបគេយ៉ាងខ្លាំង។ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានបង្កើតឱកាសយ៉ាងស្អាតដោយឆក់បាល់ពីខ្សែការពារអ៊ីរ៉ាក់ រួចបញ្ជូនឱ្យ Kylian Mbappe ស៊ុតបើកឆាក។ មិនទាន់អស់ចិត្ត ក្នុងតង់ទីពីររូបគេបានទទួលបាល់យ៉ាងស្អាតពី Michael Olise រួចស៊ុតបញ្ចូលទីដាច់ម្នាក់ឯង ដែលនេះជាគ្រាប់បាល់ដំបូងបង្អស់របស់គេនៅក្នុងព្រឹត្តិការណ៍ធំៗ (Major Tournament) ឱ្យជម្រើសជាតិ មុនពេលត្រូវប្តូរចេញជំនួសដោយយុវជន Desire Doue នៅនាទីទី ៦៨។

Dembele ដែលធ្លាប់ជួយឱ្យ PSG លើកពានរង្វាន់ Champions League ពីរឆ្នាំទល្លិកា (២០២៥ និង ២០២៦) បានបង្ហាញឱ្យឃើញថា រូបគេនៅតែជាកីឡាករដ៏មានឥទ្ធិពល និងជាអាវុធដ៏មុតស្រួចរបស់បារាំង សម្រាប់ការប្រកួតកាត់សេចក្តីដណ្តើមលេខ ១ ក្នុងពូលទល់នឹងក្រុមជម្រើសជាតិន័រវែស (Norway) ខាងមុខនេះ។

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views