Cristiano Ronaldo រួចខ្លួនពីការពិន័យធ្ងន់ធ្ងរ World Cup ក្រោយ FIFA កាត់បន្ថយទោស
អត្ថបទសរសេរដោយ Bonat • 100 views
កីឡាករ Cristiano Ronaldo (វ័យ ៤០ ឆ្នាំ) ត្រូវបានគណៈកម្មាធិការវិន័យរបស់ FIFA សម្រេចកាត់បន្ថយទោសពិន័យកាតក្រហមចំពោះការ ប្រើកែងដៃ ទៅលើកីឡាករ Dara O'Shea របស់ អៀរឡង់ ពីការរំពឹងទុក ៣ ប្រកួត មកត្រឹម ១ ប្រកួត ប៉ុណ្ណោះ ដែលរូបគេបាន បំពេញរួចហើយ (ក្នុងការឈ្នះ ៩-១ លើ Armenia)។ ការសម្រេចចិត្តនេះមានន័យថា Ronaldo នឹង អាចចូលលេងបាន ក្នុងការប្រកួតបើកឆាករបស់ក្រុម ព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។
ការកាត់បន្ថយទោសនេះត្រូវបានគេជឿថា ភាគច្រើនដោយសារ កំណត់ត្រាវិន័យ ដ៏ល្អរបស់ Ronaldo ដែលមិនដែលទទួលបាន កាតក្រហម ក្នុងអាជីពអន្តរជាតិ ២២៦ ប្រកួត របស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo ក៏ត្រូវបាន ជាប់ពិន័យព្យួរ ២ ប្រកួត ដែលនឹងត្រូវអនុវត្ត ប្រសិនបើលោកប្រព្រឹត្តកំហុសស្រដៀងគ្នានេះម្តងទៀតក្នុងរយៈពេល ៣៦៥ ថ្ងៃ ខាងមុខ។ ជ័យជម្នះដ៏ធំរបស់ព័រទុយហ្គាល់ក្នុងអវត្តមានរបស់ Ronaldo បានបង្កឱ្យមានការជជែកដេញដោលអំពី តួនាទីសំខាន់ របស់រូបលោកនៅក្នុងក្រុមរបស់លោក Roberto Martinez សម្រាប់ World Cup ឆ្នាំ ២០២៦។
