ផែនការចូលនិវត្តន៍ Cristiano Ronaldo ចាប់ផ្តើមលេចរូបរាង ខណៈ Saudi Pro League ត្រៀមប្រមូលផ្តុំតារាបាល់ទាត់ល្បីៗជាច្រើនដើម្បីបម្លែងមុខមាត់Saudi Pro League លីគ
អត្ថបទសរសេរដោយ Dany • 136 views
អនាគត និងពេលវេលាចូលនិវត្តន៍របស់ Cristiano Ronaldo កំពុងត្រូវបានលើកឡើងជាសាធារណៈ ក្រោយមានរបាយការណ៍ថា Saudi Pro League កំពុងរៀបចំផែនការយ៉ាងធំ ដើម្បីគាំទ្រ និងបន្ថែមតម្លៃឲ្យតារាជម្រើសជាតិព័រទុយហ្គាល់ មុនថ្ងៃដែលគាត់សម្រេចចិត្តចាកចេញពី Al-Nassr និងបញ្ចប់អាជីពលេងបាល់ទាត់។
តាមប្រភពព័ត៌មាន មន្ត្រី Saudi Pro League មានគម្រោងនាំយកកីឡាករល្បីៗរហូតដល់ 50 នាក់ មកចូលរួមលេងនៅលីគ ក្នុងរយៈពេលខាងមុខ ដើម្បីរក្សាកម្រិតប្រកួតប្រជែង និងការចាប់អារម្មណ៍ពីអ្នកគាំទ្រពិភពលោក ខណៈ Cristiano Ronaldo នៅតែជាតួអង្គកណ្តាលនៃគម្រោងនេះ។
ការផ្លាស់មកលេងរបស់ Ronaldo នៅ Saudi Arabia បានបម្លែងមុខមាត់លីគយ៉ាងខ្លាំង ហើយការបន្ថែមតារាបាល់ទាត់លំដាប់ពិភពលោកបន្ថែមទៀត ត្រូវបានមើលឃើញថា ជាវិធីសាស្ត្រសំខាន់ក្នុងការបន្តឥទ្ធិពលរបស់លីគ បន្ទាប់ពី CR7 សម្រេចចិត្តចូលនិវត្តន៍។
របាយការណ៍ក៏បានបញ្ជាក់ថា ឈ្មោះធំៗដូចជា Mohamed Salah និង Bruno Fernandes អាចក្លាយជាគោលដៅបន្ទាប់ ដែលនឹងជួយរក្សាការចាប់អារម្មណ៍លើ Saudi Pro League នៅក្នុងដំណើរឆ្ពោះទៅ World Cup 2034 ដែលប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ Cristiano Ronaldo ទោះជាវ័យកាន់តែច្រើនក៏ដោយ គាត់នៅតែបន្តបង្ហាញភាពស្រេកឃ្លានជ័យជម្នះ និងមានឥទ្ធិពលយ៉ាងខ្លាំងទាំងលើទីលាន និងក្រៅទីលាន។ ពេលវេលាចូលនិវត្តន៍របស់គាត់ ប្រហែលជាកំពុងខិតជិតមកដល់ ប៉ុន្តែឥទ្ធិពលរបស់ Portuguese GOAT លើ Saudi Pro League និងពិភពបាល់ទាត់ ទំនងជានឹងបន្តរស់នៅយូរជាងការលេងបាល់ទាត់របស់គាត់ផ្ទាល់។