Cristiano Ronaldo ទាមទារ ការយកចិត្តទុកដាក់ ផ្តោតអារម្មណ៍ឲ្យបានខ្ពស់បំផុត ពីក្រុម Al-Nassr ក្រោយឈ្នះ Al-Taawoun 1-0 និងបង្កើនក្តីសង្ឃឹមលើពាន Saudi Pro League
អត្ថបទសរសេរដោយ Dany • 80 views
Cristiano Ronaldo បានបន្តដឹកនាំ Al-Nassr ទៅរកជ័យជម្នះសំខាន់មួយ កាលពីថ្ងៃចន្ទ ដោយយកឈ្នះ Al-Taawoun 1-0 ដែលជាលទ្ធផលបានបង្កើនក្តីសង្ឃឹមរបស់ក្រុម ក្នុងការប្រជែងពាន Saudi Pro League រដូវកាលនេះ។
ជ័យជម្នះនេះធ្វើឲ្យ Al-Nassr កាត់បន្ថយគម្លាតពិន្ទុទៅកាន់ក្រុមដឹកនាំតារាង Al-Hilal ដល់ត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលេងបាន 17 ប្រកួត។ វាជាលទ្ធផលដែលមានន័យខ្លាំង សម្រាប់ការប្រកួតប្រជែងពានជើងឯក ខណៈរដូវកាលកំពុងឆ្ពោះទៅវគ្គសំខាន់ៗ។
បន្ទាប់ពីការប្រកួត Ronaldo បានផ្ញើសារទៅកាន់មិត្តរួមក្រុមថា ត្រូវមាន “full focus” និងបន្តដំណើរទៅមុខ “step by step” ដើម្បីរក្សាស្ថិរភាព និងឆ្លើយតបនឹងសម្ពាធក្នុងការប្រជែងជាមួយក្រុមកំពូលៗ។ តារាព័រទុយហ្គាល់រូបនេះក៏បង្ហាញច្បាស់ថា គោលដៅរបស់គាត់គឺចង់ឈ្នះពានលីគជាលើកដំបូង ជាមួយ Al-Nassr ចាប់តាំងពីផ្លាស់មកលេងនៅមជ្ឈឹមបូព៌ា។
ការទាមទាររបស់ Cristiano Ronaldo ត្រូវបានមើលឃើញថា ជាការលើកទឹកចិត្ត និងជំរុញស្មារតីក្រុម ក្នុងការរកលទ្ធផលល្អជាប់ៗគ្នា។ ខណៈពេលនេះ Al-Nassr នៅតែមានការប្រកួតជាច្រើននៅខាងមុខ ហើយរាល់ពិន្ទុគឺសំខាន់ ដើម្បីបន្តដាក់សម្ពាធលើ Al-Hilal នៅកំពូលតារាង។