Cristiano Ronaldo ទទួលបានការសរសើរចំពោះ "ភាពជាអ្នកដឹកនាំដ៏អស្ចារ្យ" នៅ Al-Nassr
អត្ថបទសរសេរដោយ Bonat • 162 views
ខ្សែការពារ Mohamed Simakan ដែលជាមិត្តរួមក្រុមនៅ Al-Nassr បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះឥទ្ធិពល និងភាពជាអ្នកដឹកនាំរបស់ Cristiano Ronaldo (វ័យ ៤០ ឆ្នាំ) បន្ទាប់ពីពួកគេបានចាប់ដៃគូគ្នាលេងនៅអារ៉ាប៊ីសាអូឌីត។ Simakan បានរៀបរាប់ថា ការបានលេងជាមួយ Ronaldo គឺជារឿង "មិនគួរឱ្យជឿ" ព្រោះកាលគេចាប់ផ្តើមអាជីពដំបូង គេគិតថាវាមិនអាចទៅរួចទេដោយសារគម្លាតអាយុ។ Ronaldo បានផ្តល់ដំបូន្មានយ៉ាងច្រើនដល់គេ ជាពិសេសលើផ្នែក វិន័យ ការខិតខំធ្វើការ និងភាពជាអ្នកដឹកនាំ។ ទោះបីជាមានវ័យ ៤០ ឆ្នាំក៏ដោយ Ronaldo នៅតែជាបង្គោលដ៏សំខាន់ដោយរកបាន ១១ គ្រាប់ និង ២ Assist ក្នុងការបង្ហាញខ្លួនត្រឹមតែ ១២ ប្រកួត ក្នុងរដូវកាលនេះ។
Ronaldo នៅមានមហិច្ឆតាចង់សម្រេចឱ្យបាននូវគ្រាប់បាល់ ១,០០០ គ្រាប់ ក្នុងអាជីព ហើយរូបគេមានកិច្ចសន្យាជាមួយ Al-Nassr រហូតដល់ឆ្នាំ ២០២៧។ គេក៏មានបំណងចង់លេងជាមួយកូនប្រុសរបស់គេគឺ Cristiano Jr ផងដែរ។ Ronaldo បានបញ្ជាក់ថា World Cup ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិចុងក្រោយរបស់គេ ខណៈដែលរូបគេនឹងមានវ័យ ៤១ ឆ្នាំ នៅពេលនោះ។ គ្រូបង្វឹកព័រទុយហ្គាល់លោក Roberto Martínez នៅតែចាត់ទុក Ronaldo ជាកីឡាករសំខាន់ ប៉ុន្តែកំពុងកសាងក្រុមឱ្យមានតុល្យភាព ដើម្បីធានាថាព័រទុយហ្គាល់នៅតែខ្លាំង ទោះបីជាគ្មានវត្តមានរបស់រូបគេក្នុងជម្រើស ១១ នាក់ដំបូងក៏ដោយ។
