Conor McGregor ទាមទារទៅកាន់ UFC អនុញ្ញាតឱ្យគាត់ប្រកួត ២ ដង ក្នុងកម្មវិធី White House Card
ប្រដាល់ Jan 07, 2026

Conor McGregor ទាមទារទៅកាន់ UFC អនុញ្ញាតឱ្យគាត់ប្រកួត ២ ដង ក្នុងកម្មវិធី White House Card

អត្ថបទសរសេរដោយ SK • 110 views

Conor McGregor អតីតជើងឯក UFC ពីរទម្ងន់ បានធ្វើឱ្យពិភព MMA ភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីមានរបាយការណ៍ថា គាត់បានទាមទារទៅ UFC អនុញ្ញាតឱ្យគាត់ប្រកួត ២ ប្រកួតក្នុងយប់តែមួយ នៅលើកម្មវិធីពិសេសមួយ ដែលត្រូវបានគេហៅថា “White House Card”

យោងតាមសារព័ត៌មានចេញផ្សាយអំពី McGregor ដោយគាត់មិនត្រឹមតែចង់ត្រលប់មកកាន់សង្វៀន UFC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កើតប្រវត្តិសាស្ត្រថ្មី ដោយប្រកួតពីរដងក្នុងកម្មវិធីតែមួយ ដែលជារឿងកម្រ និងស្ទើរតែមិនធ្លាប់មាននៅក្នុង UFC

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងគេ គឺការបង្ហើបអំពី គូប្រកួតទីពីរ ដែលគ្មាននរណារអាចរំពឹងទុកថាជាអ្នកណានោះទេ ដែលត្រូវបានពណ៌នាថា “outlandish”។ ទោះបីជាមិនទាន់មានការបញ្ជាក់ផ្លូវការថា គូប្រកួតនោះ ជានរណាក៏ដោយ ក៏ពាក្យចចាមអារាមបានធ្វើឱ្យអ្នកគាំទ្រ MMA ពិភាក្សាគ្នាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។

Conor McGregor ត្រូវបានគេចាត់ទុកថាជា តារាកីឡា ដែលមានឥទ្ធិពលខ្លាំងបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ UFC ហើយរាល់ការប្រកួតរបស់គាត់ តែងតែទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនទូទាំងពិភពលោក។ ប្រសិនបើ UFC យល់ព្រមលើសំណើនេះ ពិតជាអាចក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមិនធ្លាប់មានពីមុនមក។

បច្ចុប្បន្ននេះ UFC មិនទាន់បានចេញមុខបញ្ជាក់ ឬបដិសេធសំណើរបស់ McGregor នៅឡើយទេ ប៉ុន្តែអ្នកគាំទ្រជាច្រើនកំពុងរង់ចាំដោយក្តីរំភើបថា តើ “The Notorious” នឹងអាចធ្វើឱ្យសំណើដ៏អស្ចារ្យនេះក្លាយជាការពិតឬអត់។

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យលុបចោលការហាមឃាត់កីឡាករ២រូបជាបណ្ដោះអាសន្នសិន
ប្រដាល់

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យលុបចោលការហាមឃាត់កីឡាករ២រូបជាបណ្ដោះអាសន្នសិន

Feb 28, 2026 103 views
ការប្រកួតប្រវត្តិសាស្ត្រ Mayweather និង Pacquiao ការប្រកួតជាលើកទី២ ត្រៀមកក្រើកសង្វៀនពិភពលោក
ប្រដាល់

ការប្រកួតប្រវត្តិសាស្ត្រ Mayweather និង Pacquiao ការប្រកួតជាលើកទី២ ត្រៀមកក្រើកសង្វៀនពិភពលោក

Feb 25, 2026 149 views
សប្ដាហ៍នេះ គុនខ្មែរក្តៅគគុក! អទិទេព និង សម្បត្តិ បេសកកម្មដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នា
ប្រដាល់

សប្ដាហ៍នេះ គុនខ្មែរក្តៅគគុក! អទិទេព និង សម្បត្តិ បេសកកម្មដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នា

Feb 12, 2026 107 views
ជំនួបសងសឹកដ៏ក្តៅគគុក រវាង ពេជ្រ សិង្ហៈ និង ឌឹម សារុំ មកដល់ហើយ
ប្រដាល់

ជំនួបសងសឹកដ៏ក្តៅគគុក រវាង ពេជ្រ សិង្ហៈ និង ឌឹម សារុំ មកដល់ហើយ

Feb 07, 2026 108 views
លន បញ្ញា ក្លាយជាកីឡាករលំដាប់ A និងជាគំរូដ៏ល្អសម្រាប់គុនខ្មែរជំនាន់ក្រោយ
ប្រដាល់

លន បញ្ញា ក្លាយជាកីឡាករលំដាប់ A និងជាគំរូដ៏ល្អសម្រាប់គុនខ្មែរជំនាន់ក្រោយ

Feb 07, 2026 176 views
លោក Dave Leduc ប្រកាសត្រៀមត្រឡប់មកសង្វៀនវិញ ជាថ្មីម្តងទៀត!
ប្រដាល់

លោក Dave Leduc ប្រកាសត្រៀមត្រឡប់មកសង្វៀនវិញ ជាថ្មីម្តងទៀត!

Feb 06, 2026 170 views
កំណត់ត្រាប្រកួតដ៏លេចធ្លោរបស់ ពេជ្រ អទិទេព ក្នុងទម្ងន់ ៥៧ គីឡូក្រាម
ប្រដាល់

កំណត់ត្រាប្រកួតដ៏លេចធ្លោរបស់ ពេជ្រ អទិទេព ក្នុងទម្ងន់ ៥៧ គីឡូក្រាម

Feb 05, 2026 104 views
គូប្រកួតដ៏រំភើប បានចេញជារូបរាង សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរ
ប្រដាល់

គូប្រកួតដ៏រំភើប បានចេញជារូបរាង សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរ

Feb 03, 2026 97 views