សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យលុបចោលការហាមឃាត់កីឡាករ២រូបជាបណ្ដោះអាសន្នសិន
ប្រដាល់ Feb 28, 2026

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិនិត្យលុបចោលការហាមឃាត់កីឡាករ២រូបជាបណ្ដោះអាសន្នសិន

អត្ថបទសរសេរដោយ SK • 103 views

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឱ្យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិនិត្យលុបចោលសេចក្ដីជូនដំណឹងស្តីពីការហាមឃាត់កីឡាករ២រូប មិនឱ្យចូលរួមប្រកួតរយៈពេល៦ខែ ខណៈពួកគេកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។

យោងតាមការបង្ហោះលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចបានបញ្ជាក់ថា ករណីនេះបានបង្កឱ្យមានការវែកញែកយ៉ាងទូលំទូលាយ ហើយសំណូមពរឱ្យលុបចោលសេចក្ដីជូនដំណឹងជាបណ្ដោះអាសន្ន ព្រោះពាក់ព័ន្ធទាំងកិត្តិយសជាតិ និងការដោះស្រាយរបៀបការងារផ្ទៃក្នុង។

សម្ដេចបានថ្លែងថា ការដោះស្រាយលម្អិតគួររង់ចាំរហូតដល់កីឡាករ និងគណៈប្រតិភូត្រឡប់មកប្រទេសវិញសិន បន្ទាប់មកទើបពិភាក្សាជាផ្លូវការ ដោយផ្អែកលើស្មារតីសាមគ្គីភាព និងការយោគយល់គ្នា។

តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការផ្អាកនេះអនុវត្តចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងកីឡាករ២រូប គឺ អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង និង នាយឯក អេ អាំម៉ារីនភូថង ដែលជាយោធិនសេរី។

គួរបញ្ជាក់ថា កីឡាករទាំងពីររូបនេះ គឺជាកូនប្រុសរបស់អតីតកីឡាករគុនខ្មែរល្បីឈ្មោះក្នុងទសវត្សឆ្នាំ១៩៩០ គឺ អេ ភូថង ដែលធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យគុនខ្មែរ។

បច្ចុប្បន្ន សាធារណជន និងអ្នកគាំទ្រកីឡាកំពុងរង់ចាំការសម្រេចចិត្តជាផ្លូវការពីភាគីពាក់ព័ន្ធ ខណៈបញ្ហានេះត្រូវបានមើលឃើញថា មានសារៈសំខាន់ចំពោះភាពរួបរួម និងកេរ្តិ៍ឈ្មោះរបស់វិស័យគុនខ្មែរ។

ការប្រកួតប្រវត្តិសាស្ត្រ Mayweather និង Pacquiao ការប្រកួតជាលើកទី២ ត្រៀមកក្រើកសង្វៀនពិភពលោក
ប្រដាល់

ការប្រកួតប្រវត្តិសាស្ត្រ Mayweather និង Pacquiao ការប្រកួតជាលើកទី២ ត្រៀមកក្រើកសង្វៀនពិភពលោក

Feb 25, 2026 149 views
សប្ដាហ៍នេះ គុនខ្មែរក្តៅគគុក! អទិទេព និង សម្បត្តិ បេសកកម្មដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នា
ប្រដាល់

សប្ដាហ៍នេះ គុនខ្មែរក្តៅគគុក! អទិទេព និង សម្បត្តិ បេសកកម្មដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នា

Feb 12, 2026 107 views
ជំនួបសងសឹកដ៏ក្តៅគគុក រវាង ពេជ្រ សិង្ហៈ និង ឌឹម សារុំ មកដល់ហើយ
ប្រដាល់

ជំនួបសងសឹកដ៏ក្តៅគគុក រវាង ពេជ្រ សិង្ហៈ និង ឌឹម សារុំ មកដល់ហើយ

Feb 07, 2026 107 views
លន បញ្ញា ក្លាយជាកីឡាករលំដាប់ A និងជាគំរូដ៏ល្អសម្រាប់គុនខ្មែរជំនាន់ក្រោយ
ប្រដាល់

លន បញ្ញា ក្លាយជាកីឡាករលំដាប់ A និងជាគំរូដ៏ល្អសម្រាប់គុនខ្មែរជំនាន់ក្រោយ

Feb 07, 2026 175 views
លោក Dave Leduc ប្រកាសត្រៀមត្រឡប់មកសង្វៀនវិញ ជាថ្មីម្តងទៀត!
ប្រដាល់

លោក Dave Leduc ប្រកាសត្រៀមត្រឡប់មកសង្វៀនវិញ ជាថ្មីម្តងទៀត!

Feb 06, 2026 169 views
កំណត់ត្រាប្រកួតដ៏លេចធ្លោរបស់ ពេជ្រ អទិទេព ក្នុងទម្ងន់ ៥៧ គីឡូក្រាម
ប្រដាល់

កំណត់ត្រាប្រកួតដ៏លេចធ្លោរបស់ ពេជ្រ អទិទេព ក្នុងទម្ងន់ ៥៧ គីឡូក្រាម

Feb 05, 2026 104 views
គូប្រកួតដ៏រំភើប បានចេញជារូបរាង សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរ
ប្រដាល់

គូប្រកួតដ៏រំភើប បានចេញជារូបរាង សម្រាប់អ្នកស្នេហាវិស័យគុនខ្មែរ

Feb 03, 2026 97 views
អបអរសាទរ ពេជ្រ អទិទេព ផ្ដួលកីឡាករហ្វីលីពីន ត្រឹមទឹកទី២
ប្រដាល់

អបអរសាទរ ពេជ្រ អទិទេព ផ្ដួលកីឡាករហ្វីលីពីន ត្រឹមទឹកទី២

Feb 02, 2026 120 views