ប្រធាន CONMEBOL គឺ Alejandro Dominguez បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយប្រកាសថា Argentina គឺជា “two-time champions” នៃពាន Finalissima ទោះបីជាការប្រកួតជាមួយ Spain ត្រូវបានលុបចោលក៏ដោយ
អត្ថបទសរសេរដោយ Dany • 64 views
ការប្រកួតដែលគេរំពឹងទុកខ្លាំងរវាងជើងឯក Copa America និងជើងឯក Euro ត្រូវបានបញ្ឈប់ជាផ្លូវការ បន្ទាប់ពីការចរចាររវាង UEFA និង CONMEBOL បរាជ័យ។ បញ្ហាសំខាន់គឺការមិនអាចព្រមព្រៀងលើទីកន្លែង និងកាលបរិច្ឆេទនៃការប្រកួត។
ក្រោយពីការចរចារត្រូវបានបរាជ័យ Alejandro Dominguez បានប្រកាសថា Argentina គួរត្រូវបានគេរាប់ជាជើងឯកដោយស្វ័យប្រវត្តិ (walkover) ហើយពាន Finalissima គួរតែស្ថិតនៅទីក្រុង Buenos Aires ដោយគ្មានការប្រកួត។
ក្នុងព្រឹត្តិការណ៍ចាប់ឆ្នោត Copa Libertadores, ប្រធាន CONMEBOL បានប្រើវេទិកានោះ ដើម្បីបញ្ចេញមតិយ៉ាងខ្លាំងទៅលើ Spain និង UEFA, ដោយបង្ហាញភាពមិនពេញចិត្តចំពោះការចរចារដែលមិនបានលទ្ធផល។
ការជម្លោះនេះបានបង្កឲ្យមានភាពតានតឹងរវាងអង្គភាពបាល់ទាត់ពីទ្វីបទាំងពីរ ខណៈដែលភាគីទាំងពីរបានប្តូរពាក្យចោទប្រកាន់គ្នាអំពីការមិនចូលរួមយល់ព្រមក្នុងការរៀបចំការប្រកួត។
ទោះបីជាការប្រកួត Finalissima មិនបានកើតឡើងក៏ដោយ ក៏ការប្រកាសរបស់ CONMEBOL បានធ្វើឲ្យមានការពិភាក្សាខ្លាំង ហើយអាចនាំឲ្យមានការប្រកួតប្រជែងផ្នែកនយោបាយក្នុងពិភព football កាន់តែខ្លាំង។