Cole Palmer ត្រូវបានណែនាំឱ្យបដិសេធ Real Madrid និងផ្ដោតលើអាជីពនៅ Chelsea
អត្ថបទសរសេរដោយ Bonat • 83 views
វីរបុរសក្លិប Chelsea លោក Frank Leboeuf បានផ្តល់ដំបូន្មានដល់ Cole Palmer ឱ្យមានភាពអត់ធ្មត់ និងកុំប្រញាប់ប្រញាល់ចាកចេញទៅកាន់ Real Madrid ប្រសិនបើមានការទាក់ទងមែននោះ ដោយលោកសង្កត់ធ្ងន់ថា Palmer ទើបតែមានបទពិសោធន៍លេងកម្រិតកំពូលបានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។
លោក Leboeuf យល់ថាការផ្ទេរទៅ Real Madrid អាចជាហានិភ័យសម្រាប់អាជីពរបស់ Palmer៖
-
ការប្រកួតប្រជែងតំណែង: Real Madrid មានតារាឆ្នើមច្រើនដូចជា Jude Bellingham ជាដើម។ Palmer មិនគួរទៅអង្គុយបម្រុងនៅទីនោះឡើយ វាគ្មានន័យសម្រាប់រូបគេឡើយ។
-
មេរៀនពីអតីតកាល: លោកបានលើកឧទាហរណ៍ពីការសម្រេចចិត្តរបស់លោកផ្ទាល់កាលពីឆ្នាំ ១៩៩៩ ដែលបានបដិសេធ Real Madrid ដើម្បីបន្តនៅ Chelsea ព្រោះលោកស្រឡាញ់អ្នកគាំទ្រ និងបរិយាកាសនៅទីនេះ។
-
ស្ថានភាពបច្ចុប្បន្ន: លោកយល់ថា Real Madrid នាពេលបច្ចុប្បន្នមិនមែនជាក្រុមដែលល្អបំផុតដូចពីមុនឡើយ គេគ្រាន់តែមានប្រវត្តិសាស្ត្រអស្ចារ្យប៉ុណ្ណោះ។
ចាប់តាំងពីចាកចេញពី Man City ក្នុងឆ្នាំ ២០២៣ Palmer រកបាន ២៥ គ្រាប់ក្នុងរដូវកាលដំបូង និងឈ្នះពានរង្វាន់ PFA Young Player of the Year រួមទាំងពាន Conference League និង Club World Cup ក្នុងឆ្នាំ ២០២៥។ Chelsea កំពុងកសាងក្រុមដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ Palmer ក្នុងការក្លាយជាវីរបុរសដូចលោក Frank Lampard។
ក្រៅពី Palmer លោក Leboeuf ក៏បានលើកឡើងពីយុវជនប្រេស៊ីល Estevao (ហៅក្រៅ Messinho) ថា៖
-
គេមានសមត្ថភាពអស្ចារ្យ និងមានផ្នត់គំនិតល្អ ប៉ុន្តែនៅតែត្រូវការពង្រឹងបន្ថែម (Raw)។
-
ប្រសិនបើគ្មានបញ្ហារបួសទេ គេនឹងក្លាយជាកីឡាករប្រេស៊ីលកំពូលម្នាក់ក្នុងចំណោមមនុស្សជាច្រើនជំនាន់។
-
Chelsea កំពុងការពារ និងជួយឱ្យរូបគេវិវត្តខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។
