ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ប្រកាសសេចក្តីសម្រេចចុងក្រោយរបស់ FIFA អំពីការផ្លាស់ទីការប្រកួតរបស់អ៊ីរ៉ង់
អត្ថបទសរសេរដោយ Dany • 71 views
ព្រឹត្តិការណ៍ World Cup នឹងត្រូវធ្វើឡើងនៅ សហរដ្ឋអាមេរិក, ម៉ិកស៊ិក និង កាណាដា។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសកាលពីថ្ងៃសុក្រ ថា អង្គការ FIFA បានធ្វើសេចក្តីសម្រេចចុងក្រោយ អំពីទីតាំងដែលក្រុមជម្រើសជាតិ អ៊ីរ៉ង់ នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026។
ក្រុម អ៊ីរ៉ង់ បានស្នើសុំឲ្យផ្លាស់ទីការប្រកួតរបស់ខ្លួនទៅប្រទេស ម៉ិកស៊ិក ជំនួស សហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហាសុវត្ថិភាពក្នុងតំបន់។
នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Sheinbaum បាននិយាយថា FIFA បានសម្រេចចុងក្រោយថា ការប្រកួតមិនអាចផ្លាស់ប្តូរចេញពីទីតាំងដើមបានទេ។
លោកស្រីក៏បានបន្ថែមថា ការផ្លាស់ប្តូរបែបនេះនឹងត្រូវការការរៀបចំផ្នែកភស្តុភារយ៉ាងធំសម្រាប់ FIFA។
ក្រុម អ៊ីរ៉ង់ ត្រូវបានកំណត់ឲ្យប្រកួតក្នុងពូល Group G ជាមួយ បែលហ្ស៊ិក, នូវែលសេឡង់ និង អេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ World Cup។