Chelsea ត្រៀមចរចាទិញយកកំផែងការពារបារាំង Lacroix ក្រោយលក់ Cucurella ទៅឱ្យ Real Madrid
កីឡា Jun 24, 2026

Chelsea ត្រៀមចរចាទិញយកកំផែងការពារបារាំង Lacroix ក្រោយលក់ Cucurella ទៅឱ្យ Real Madrid

អត្ថបទសរសេរដោយ Danny • 25 views

ក្លិបតោខៀវ Chelsea ត្រូវបានគេរំពឹងថានឹងមានការទិញចូលកីឡាករថ្មីៗជាច្រើនរូបនៅរដូវក្តៅនេះ ដើម្បីរៀបចំកម្លាំងចូលលេងក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកលោក Xabi Alonso។ តាមប្រភពព័ត៌មានពី Standard Sport បានឱ្យដឹងថា ខ្សែការពារកណ្តាលសញ្ជាតិបារាំង Maxence Lacroix របស់ក្រុម Crystal Palace កំពុងស្ថិតនៅក្នុងបញ្ជីដៅទិញលំដាប់កំពូលរបស់ Chelsea

តំបន់ការពារគឺជាផ្នែកមួយដែល Chelsea ត្រូវតែបំពេញបន្ថែមជាដាច់ខាត បន្ទាប់ពីពួកគេបានសម្រេចចិត្តលក់ខ្សែការពារ Marc Cucurella ទៅឱ្យ Real Madrid។ ម្យ៉ាងវិញទៀត បើទោះបីជា Trevoh Chalobah គឺជាខ្សែការពារដែលលេងបានល្អ និងមានទម្រង់ថេរជាងគេកាលពីរដូវកាលមុនក៏ដោយ ក៏ក្លិបនៅតែបើកចំហរក្នុងការលក់រូបគេចេញ ប្រសិនបើទទួលបានតម្លៃខ្លួនសមរម្យ (ខណៈក្លិប Como នៅលីគ Serie A កំពុងតាមដានស្ថានភាពរបស់គេ)។

ការចាប់អារម្មណ៍លើ Lacroix មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ ព្រោះរូបគេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយបានជួយឱ្យ Crystal Palace ឈ្នះពានរង្វាន់ FA Cup នារដូវកាល ២០២៤-២០២៥ ដែលជាពានរង្វាន់ធំដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រក្លិប។ លើសពីនេះ បន្ទាប់ពីក្លិបបានលក់ Marc Guehi ទៅឱ្យ Manchester City កាលពីខែមករា Lacroix បានក្លាយជាបង្អែកវិញ្ញាណយ៉ាងសំខាន់ក្នុងតំបន់ការពារ រហូតជួយក្រុមលើកពានអឺរ៉ុប Conference League ថែមទៀតផង។

ទោះជាយ៉ាងណា វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ Chelsea ព្រោះខាងភាគី Crystal Palace មិនមានសម្ពាធរឿងលុយកាក់ដែលត្រូវបង្ខំចិត្តលក់កីឡាករសំខាន់របស់ខ្លួននោះទេ។ ជាមួយគ្នានេះដែរ ប្រភពដដែលបានបញ្ជាក់ថា Chelsea បានផ្អាកការចាប់អារម្មណ៍លើខ្សែបម្រើ Lucas Bergvall របស់ Tottenham ហើយ និងមិនទាន់មានការចរចាណាមួយជាមួយក្លិប Atalanta ជុំវិញរឿងទិញខ្សែការពារស្លាប Marco Palestra ដូចដែលសារព័ត៌មានអ៊ីតាលីចុះផ្សាយនោះឡើយ។

Chelsea hold internal discussions over Crystal Palace centre-back Maxence  Lacroix — reports - Football | Tribuna.com

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views