Chelsea ទទួលបានដំណឹងល្អពី Estevao និង Liam Delap មុនជំនួបតានតឹងជាមួយ Aston Villa
អត្ថបទសរសេរដោយ Bonat • 97 views
គ្រូបង្វឹកក្រុម Chelsea លោក Enzo Maresca បានបញ្ជាក់ថា កីឡាករវ័យក្មេង Estevao និងខ្សែប្រយុទ្ធ Liam Delap នឹងមានវត្តមានសម្រាប់ការប្រកួតដ៏សំខាន់ទល់នឹង Aston Villa នៅកីឡដ្ឋាន Stamford Bridge នាថ្ងៃសៅរ៍នេះ។ បានជាសះស្បើយពីបញ្ហាសាច់ដុំ បន្ទាប់ពីខកខាន ២ ប្រកួតចុងក្រោយ។ រដូវកាលនេះ យុវជនសញ្ជាតិប្រេស៊ីលរូបនេះធ្វើបានយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ក្នុង ២១ ប្រកួត។ បានត្រលប់មកវិញលឿនជាងការរំពឹងទុក ក្រោយសម្រាកព្យាបាលរបួសស្មាដែលកើតឡើងតាំងពីដើមខែធ្នូ។ លោក Maresca បញ្ជាក់ថា Palmer មានកាយសម្បទាគ្រប់គ្រាន់អាចចូលលេងបាន ៩០ នាទីពេញ ហើយ បន្ទាប់ពីចំណាយពេលពង្រឹងកម្លាំងជាបន្តបន្ទាប់ក្រោយជាសះស្បើយពីរបួស។
បន្ទាប់ពីឆ្លងកាត់ការប្រកួត ៤ លើកដោយមិនស្គាល់ពាក្យថាឈ្នះ Chelsea បានចាប់ផ្តើមរកឃើញទម្រង់លេងល្អឡើងវិញ ដោយមិនទាន់ចាញ់ក្នុង ៣ ប្រកួតចុងក្រោយ (ឈ្នះ Everton, ឈ្នះ Cardiff ក្នុងពាន Carabao Cup និងស្មើ Newcastle)។ បច្ចុប្បន្ន Chelsea ឈរនៅលេខ ៤ ក្នុងតារាង Premier League។ ក្រុមរបស់លោក Unai Emery កំពុងមានទម្រង់លេងខ្លាំងបំផុតដោយឈ្នះ ១០ ប្រកួតជាប់ៗគ្នា ក្នុងគ្រប់កម្មវិធី (រួមទាំងឈ្នះ Arsenal និង Man Utd)។ Aston Villa ឈរនៅលេខ ៣ មានពិន្ទុលើស Chelsea ចំនួន ៧ ពិន្ទុ និងតាមពីក្រោយក្រុមដឹកនាំ Arsenal ត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ។ លោក Maresca បានទទួលស្គាល់ថា នេះនឹងក្លាយជាការប្រកួតដ៏លំបាកបំផុតមួយ ព្រោះ Aston Villa ជាក្រុមដែលមានរបៀបលេងច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់។ ទោះជាយ៉ាងណា លោកសង្ឃឹមថាការលេងក្នុងដី និងការត្រលប់មកវិញនៃកីឡាករសំខាន់ៗ នឹងជួយឱ្យ Chelsea ទទួលបាន ៣ ពិន្ទុ។
